ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបាននិងកំពុងដំណើរការយ៉ាងក្តៅគគុក តំបន់នានាទូទាំងប្រទេសចិនបានលេចចេញចរន្តលេងកីឡាព្រិលទឹកកកជាបន្តបន្ទាប់ មុខរបរពាក់ព័ន្ធបានអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ការប្រកួតកីឡាអូឡាំពិករដូវរងាបានជំរុញឧស្សាហកម្មព្រិលទឹកកកឱ្យក្លាយទៅជាចំណុចកំណើនថ្មីសម្រាប់សេដ្ឋកិច្ចចិន។
ដើម្បីធ្វើឱ្យពលរដ្ឋកាន់តែច្រើនស្វែងយល់និងចូលរួមលេងកីឡាព្រិលទឹកកក សំដៅជំរុញការអភិវឌ្ឍឧស្សាហកម្មព្រិលទឹកកក ប៉ុន្មានថ្ងៃជាប់ៗមកនេះ ក្រុង Ulumuqi នៃភូមិភាគស្វយ័ត Xinjiang បានរៀបចំសកម្មភាពទេសចរណ៍ព្រិលទឹកកកសម្រាប់សាធារណជនមួយចំនួនក្រោមប្រធានបទ«សាទរការប្រកួតកីឡាអូឡាំពិករដូវរងា ស្រឡាញ់ព្រិលទឹកកក» ដែលបានដាក់ចេញកម្មវិធីលេងកម្សាន្តកីឡាព្រិលទឹកកកជាច្រើនប្រភេទ ដូចជាពិព័រណ៍ចម្លាក់ទឹកកកនិងចង្កៀងគោមទឹកកនិងជិះកង់លើទឹកកកជាដើម៕