ថ្ងៃទី១៥ខែកុម្ភៈ អង្គការសុខភាពពិភពលោកបានចេញរបាយការណ៍ស្តីពីជំងឺកូវីដ១៩ប្រចាំសប្តាហ៍ឱ្យដឹងថា ពីចន្លោះថ្ងៃទី7 ដល់ថ្ងៃទី 13 ខែកុម្ភៈ ទូទាំងពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីលើសពី1600ម៉ឺនករណី បើធៀបនឹងសប្តាហ៍មួយទៀតគឺបានធ្លាក់ចុះ១៩%។អត្រាឆ្លងនៅតំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះខ្លាំងជាងគេ ខណៈប្រទេសដែលមានករណីឆ្លងថ្មីច្រើនបំផុតគឺ រុស្ស៊ី អាល្លឺមង់ អាមេរិក ប្រេស៊ីលនិងបារាំង។ បច្ចុប្បន្ន វីរុសប្រភេទ Omicron ជាវីរុសដែលបានរាលដាលខ្លាំងបំផុតនៅលើពិភពលោក៕