នាថ្ងៃទី ១៤ ខែកុម្ភៈ សកម្មភាពរំលឹកខួបលើកទី ១១០ នៃកំណើតរបស់លោក នៀក អឺ និងសកម្មភាពវប្បធម៌”លោក នៀក អឺ និងចម្រៀងជាតិ”ឆ្នាំ ២០២២ ត្រូវបានរៀបចំនៅវិមានរំលឹកលោក នៀក អឺ ទីក្រុងយូស៊ី ។
លោក នៀក អឺ កើតនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩១២ ជាតន្ត្រីករពីទីក្រុងយូស៊ីទៅដល់ពិភពលោក ។ ក្នុងរយៈពេលដ៏យូរ ទីក្រុងយូស៊ីយកចិត្តទុកដាក់បន្ត និងផ្សព្វផ្សាយស្មារតីរបស់លោក នៀក អឺ បង្កើតស្ថាប័ន អគារ ផ្លាកសញ្ញាផ្លូវអំពីលោក នៀក អឺចំនួន ២៥ ហើយតភ្ជាប់ធនធាននោះ និងរឿងរ៉ាវនៃការតស៊ូរបស់បក្សកុម្មុយនិស្តចិន ដើម្បីអប់រំចិត្តស្នេហាជាតិ ។
ក្នុងសកម្មភាពនេះ ការិយាល័យស្រាវជ្រាវវប្បធម៌ លោក នៀក អឺ ទីក្រុង យូស៊ី បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ក្រៅពីនេះ អ្នកជំនាញដែលស្រាវជ្រាវអំពីស្មារតី សិល្បករនិងបុគ្គលិកការងារដែលផ្សាព្វផ្សាយវប្បធម៌លោក នៀក អឺ បានរៀបចំសិក្ខាសាលាស្តីពីរំលឹកខួបលើកទី ១១០ នៃកំណើតរបស់លោក នៀក អឺ ពិភាក្សាអំពីការបន្ត និងអភិវឌ្ឍន៍នៃស្មារតីរបស់លោក នៀក អឺ ។
តាមប្រភពព័ត៌មាន ក្នុងជីវិតលោក នៀក អឺ ដែលមានតែ ២៣ ឆ្នាំ គាត់បានសរសេរចម្រៀងបដិវត្តន៍ចំនួន ៣៧ បទសរសេរមនោសញ្ចេតនារបស់ខ្លួនទៅជាកំណត់ចំណាំតន្ត្រី ។ លោក នៀក អឺ បានសរសេរចម្រៀងជាតិចិន “March of the Volunteers”។
អ្នកបកប្រែ៖刘蓉