រសៀលថ្ងៃទី១៦ ខែកុម្ភៈ លោកXiJinpingប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកMacronប្រធានាធិបតីបារាំង។
លោកMacronបានសម្តែងការអបអរសាទរចំពោះភាពជោគជ័យនិងអស្ចារ្យនៃពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដោយថ្លែងថា វាមិនមែនជារឿងងាយស្រួលទែ ដែលប្រទេសចិនបានរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងក្រោមស្ថានការណ៍បច្ចុប្បន្ន ជានិច្ចកាល ភាគីបារាំងតែងតែគាំទ្រនិងបន្តគាំព្រយ៉ាងពេញទំហឹងចំពោះការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឱ្យទទួលបានជោគជ័យ។
ជាការឆ្លើយតប លោកXiJinpingបានលើកឡើងថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងអាចរៀបចំធ្វើតាមពេលកំណត់ នេះបានបង្ហាញថា សហគមន៍អន្តរជាតិចង់បានសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព។
លោកបានលើកឡើងទៀតថា ភាគីចិននិងសហភាពអឺរ៉ុបគួរតែគោរពគ្នាទៅវិញទៅមក ធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ភាគីចិនរីករាយរួមជាមួយភាគីបារាំង ដើម្បីជំរុញកិច្ចសន្ទនារវាងថ្នាក់ដឹកនាំប្រទេសចិននិងសហភាពអឺរ៉ុបឱ្យរៀបចំធ្វើដោយជោគជ័យ ហើយរួមគ្នាធ្វើកិច្ចសន្ទនាជាន់ខ្ពស់ជុំថ្មីផ្នែកយុទ្ធសាស្ត្រ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម បៃតង ឌីជីថលនិងវប្បធម៌ មនុស្សជាតិឱ្យបានល្អ ក្នុងន័យជំរុញដំណើរអនុម័តនិងចូលធរមាននៃកិច្ចព្រមព្រៀងវិនិយោគរវាងប្រទេសចិននិងសហភាពអឺរ៉ុប ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនទ្វេភាគី។
ជាការឆ្លើយតប លោMacronបានថ្លែងថា បច្ចុប្បន្ន សភាពការណ៍អន្តរជាតិពោរពេញដោយភាពតានតឹង ក្នុងបរិបទនេះ ភាគីបារាំងសង្ឃឹមអាចរួមជាមួយភាគីចិនដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ។ភាគីបារាំងសូមសម្តែងពីការពេញចិត្តចំពោះសមិទ្ធផលកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងបារាំងនិងប្រទេសចិនលើវិស័យបច្ចេកទេស កសិកម្ម អាកាសចរណ៍និងថាមពលនុយគ្លេអ៊ែរជាដើម ហើយរីករាយរួមជាមួយភាគីចិនពិគ្រោះពិភាក្សាអំពីការពង្រឹងនិងពង្រីកមិត្តភាពនិងការកសាងទំនុកចិត្តទៅវិញទៅមក ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅកមកឱ្យកាន់តែស៊ីជម្រៅ។ភាគីបារាំងនឹងខិតខំដោយពេញទំហឹងដើម្បីជំរុញរបៀវារៈវិជ្ជមានរវាងសហភាពអឺរ៉ុបនិងប្រទេសចិន ក៏ដូចជាជំរុញទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងប្រទេសចិនវិវឌ្ឍវីកចម្រើនថែមទៀត៕