តំណាងរបស់ចិនប្រចាំជាអចន្ត្រៃយ៍នៅអង្គការសហប្រជាជាតិដាស់តឿនសហគមន៍អន្តរជាតិឱ្យអនុវត្តពហុភាគីនិយមពិតប្រាកដ

2022-02-17 16:51:00 |ប្រភព:CRI

  ថ្ងៃទី​១៦ ខែ​កុម្ភៈ ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​បាន​រៀបចំ​កិច្ចប្រជុំ​បើក​ចំហ​​អំពី​បញ្ហា​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការសហប្រជាជាតិ​និង​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព​។

  លោក​ZhangJun​តំណាង​​របស់​ចិន​ប្រចាំជា​​អចន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើងថា​ ​សហគមន៍​អន្តរជាតិ​គួរ​​អនុវត្ត​ពហុភាគីនិយម​ពិតប្រាកដ​​ ​ប្រឆាំង​ការ​ធ្វើ​នយោបាយ​ជាក្រុម​និង​បង្កើត​ជា​រង្វង់តូច​។​ប្រទេស​មួយ​ចំនួន​អនុវត្ត​ឯកតោភាគី​និយម​និង​គោលនយោបាយ​​អនុត្តរភាព​ ​ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​​សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ប្រទេស​ដទៃ​តាម​វិធី​មិន​ត្រឹមត្រូវ​ ​វា​ជា​ការ​​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នូវ​សណ្តាប់ធ្នាប់​អន្តរជាតិ​និង​ស្ថិរភាព​នៃ​យុទ្ធសាស្ត្រ​សកល​។​កិច្ចការ​​ចម្បង​ដែល​សហគមន៍​អន្តរជាតិ​គួរ​ធ្វើ​នៅ​អាហ្វហ្កានីស្ថាន​គឺ​ខិត​ចំ​​ចៀសវាង​គ្រោះ​មនុស្សជាតិ​។​ទ្រព្យសម្បត្តិ​នៅ​បរទេស​របស់​អាហ្វហ្កានីស្ថាន​ត្រូវ​ប្រគល់​ជូនប្រជាជន​អាហ្វហ្កានីស្ថាន​ដោយ​ឆាប់​រហ័ស​និង​គ្រប់​ចំនួន​​។​ប្រទេស​ចិន​និង​ប្រទេស​សមាជិក​នៃ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព​សុទ្ធតែ​ជា​ដៃគូសំខាន់​ដែល​មាន​មេត្រីភាពនិង​ទំនុក​ចិត្ត​ទៅវិញទៅមក​ក្នុង​រយៈពេល​យូរ​។​យើង​នឹង​កសាង​សហគមន៍​រួម​វាសនា​ដែល​មាន​ភាព​កាន់​តែ​ជិត​ស្និទ្ធ៕