វាយកូនគោលលើទឹកកកធ្វើឱ្យកុមារខេត្តយូណានសប្បាយរីករាយ

2022-02-18 13:52:50 |ប្រភព:xinhua

  ថ្មីៗនេះ កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងកំពុងរៀបចំនៅទីក្រុងប៉េកាំង ការប្រកួតFreestyle Skiing  Short Track Speed Skating Figure Skating ជាដើមបានទាក់ទាញប្រជាជនចិនជាច្រើន ។ នៅទីក្រុងគុនមីញ មានឪពុក​ម្តាយ និងកុមារខ្លះយកចិត្តទុកដាក់លើកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ពួកគេគឺជាក្រុមកុមារវាយកូនគោលលើ​ទឹកកក​ ម៉ាវជីមូ និងឪពុកម្តាយពួកគេ ។

  ដោយសារកូនប្រុស សមាជិកគ្រួសារយើងទាំងអស់មើលកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង

  តាំងពីកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបើកសម្ពោធ ឱ្យតែក្រុមវាយកូនគោលលើទឹកកកចិនមានការប្រកួត សមាជិករបស់គ្រួសារក្មេងស្រី ទាន ហៅឈានយី នឹងមើលតាមទូរទស្សន៍ ពួកគេលើកទឹកចិត្តដល់ក្រុមចិន ហើយ​ជជែកអំពីកីឡាករ និងស្ថានភាពក្នុងការប្រកួត ។

  ក្មេងស្រី ទាន ហៅឈានយី មានអាយុ ៨ ឆ្នាំ ប៉ុន្តែគេបានរៀនវាយកូនគោលលើទឹកកករយៈពេល ៣ ឆ្នាំហើយ ។ ម្តាយ ទាន ហៅឈានយី បានរលឹកថា នៅពេលសិក្សានៅសាលាមត្តេយ្យ គេបានសាកល្បងវាយកូនគោលលើ​ទឹកកក​នៅមជ្ឈមណ្ឌលកីឡាគុនមីញ ហុងតា គេបានស្រឡាញ់កីឡាលើទឹកកក ។ បន្ទាប់មក គេបានចាប់ផ្តើម​រៀន​វាយកូនគោលលើទឹកកក ហើយចូលរួមក្រុមវាយកូនគោលលើទឹកកក ម៉ាវជីមូ ដែលបង្កើតដោយ លោកស្រី យ៉ាង មីនរ៉ាន អតីតកីឡាការិនីក្រុមវាយកូនគោលលើទឹកកកជាតិចិន ។

 ក្មេងស្រី ទាន ហៅឈានយី កំពុងហាត់វាយកូនគោលលើទឹកកក ។

  ម្តាយ ទាន ហៅឈានយី បានរៀបរាប់ថា “ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ការវាយកូនគោលលើទឹកកក​នាំមកនូវការផ្លាស់ប្តូរជាច្រើនដល់កូនប្រុសខ្ញុំ ។ ទី១ កូនប្រុសខ្ញុំមានសុខភាពល្អ និងមិនងាយឈឺទេ ។ ទី២ ការវាយ​កូនគោលលើទឹកកកធ្វើឱ្យកូនប្រុសខ្ញុំកាន់តែមានភាពជឿជាក់ និងចូលចិត្តទាក់ទងជាមួយកូនក្មេងដទៃ ។”

  ដោយសារការវាយកូនគោលលើទឹកកក កុមារមានអនាគតរួមគ្នា

  ម្តាយក្មេងប្រុស ហ្វឹង​ ជីយ៉ាង បានរៀបរាប់ថា “ពីដំបូង ចំពោះការវាយកូនគោលលើទឹកកក ការគេមានអារម្មណ៍​ថា មិនសូវទទួលប្រជាប្រិយភាព និងពិសេស ជាពិសេសនៅខេត្តយូណាន ។ ក្រោយពីកូនប្រុសខ្ញុំបានរៀន ខ្ញុំបាន​យល់ឃើញថា ការវាយកូនគោលលើទឹកកកមិនគ្រាន់តែមានលក្ខណៈពិសេសទេ ។”

 ក្មេងប្រុស ហ្ចឹ ជីយ៉ាង ពាក់ខោអាវសម្រាប់ការវាយកូនគោលលើទឹកកក ។

  ក្មេងប្រុស ហ្វឹង​ ជីយ៉ាង ក៏ជាសមាជិកក្រុមវាយកូនគោលលើទឹកកក ម៉ាវជីមូ ផងដែរ គេបានវាយកូនគោល​លើទឹកកក​រយៈពេល ២ ឆ្នាំហើយ ។ ម្តាយក្មេងប្រុស ហ្វឹង​ ជីយ៉ាង យល់ឃើញថា “ចំណាប់អារម្មណ៍កិត្តិយស​ដែលមកពី​ការវាយ​កូនគោលលើទឹកកកជាទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងការធំធាត់របស់កូនប្រុសខ្ញុំ ។ ក្នុងការរស់នៅ កូនប្រុសខ្ញុំ​តែងតែជួប​ ការលំបាក និងឧបសគ្គ ដូច្នេះ គេអាចសង្ស័យលើខ្លួនឯង ប៉ុន្តែក្រោយពីការរៀនវាយកូនគោលលើទឹកកក និងចូលរួម​ការប្រកួត កូនប្រុសខ្ញុំបានរកឃើញការរីកចម្រើនរបស់ខ្លួនឯង និងទទួលចំណាប់អារម្មណ៍កិត្តិយស ព្រមទាំងជួយដល់សុខភាពផ្លូវចិត្តរបស់កូនប្រុសខ្ញុំផងដែរ។”

  ក្រៅពីនេះ ជារៀងរាល់ឆ្នាំ ក្រុមវាយកូនគោលលើទឹកកក ម៉ាវជីមូនឹងរៀបចំសកម្មភាពហ្វឹកហាត់ជាក្រុម ដែលបាន​ជួយកុមារបង្កើតស្មារតីក្រុម និងមិត្តភាពយ៉ាងជ្រាលជ្រៅ ។

  ដោយសារក្រុមវាយកូនគោលលើទឹកកក ម៉ាវជីមូ កុមារនៅភាគខាងត្បូងប្រទេសចិនក៏អាចរីករាយក្នុងការវាយកូនគោលលើទឹកកក

  ឪពុកក្មេងប្រុស ឆាន ស៊ីម៉ាវ បានរៀបរាប់ថា “យើងជាអ្នកយូណាន(ខេត្តនៅភាគខាងត្បូងប្រទេសចិន) បើសិនជាចង់​ជិះ​ស្កីនៅខាងក្រៅ​ដែលមិនងាយស្រួលទេ ប៉ុន្តែសព្វថ្ងៃមានការវាយកូនគោលលើទឹកកក កូនខ្ញុំអាចទទួលបានភាព​ទាក់ទាញ​នៃកីឡាព្រិលនៅទីក្រុងគុនមីញ ។”

ក្មេងប្រុសឆាន ស៊ីម៉ាវពាក់ខោអាវសម្រាប់ការវាយកូនគោលលើទឹកកក ។  

  ឪពុករបស់ក្មេងប្រុស ឆាន ស៊ីម៉ាវ បានបញ្ជាក់ថា “គាត់គាំទ្រកូនប្រុសវាយកូនគោលលើទឹកកកខ្លាំងណាស់ ដោយសារនៅពេលកូនប្រុសខ្ញុំមានចេញពីសាលា ការវាយកូនគោលលើទឹកកកអាចសម្រាក ។ ”

  ថ្មីៗនេះ ប្អូនប្រុសរបស់ ឆាន ស៊ីម៉ាវ ក៏ចាប់ផ្តើមរៀនការវាយកូនគោលលើទឹកកកដែរ ។ ឪពុកក្មេងប្រុស ឆាន ស៊ីម៉ាវបានបញ្ជាក់ទៀតថា “កុមារខេត្តយូណានក៏អាចទទួលអារម្មណ៍រីករាយនៃកីឡាព្រិល ខ្ញុំមិនធ្លាប់គិតពី​មុននោះទេ!”

  សព្វថ្ងៃ ក្រុមវាយកូនគោលលើទឹកកក ម៉ាវជីមូមានសមាជិកចំនួន ៤០ នាក់ ដែលមានអាយុពី ៥ ឆ្នាំ ដល់ ១២ ឆ្នាំ ។ គ្រូបង្វឹក យ៉ាង មីនរ៉ាន បានបញ្ជាក់ថា “តាំងពីកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបើកសម្ពោធ មានកុមារជាច្រើនចង់​ចូលរួម​ក្រុមវាយកូនគោលលើទឹកកក ម៉ាវជីមូយើង ខ្ញុំជឿជាក់ថា អនាគតនៃការវាយកូនគោលលើទឹកកក​របស់ខេត្ត​យូណាន​ពិតនឹងអភិវឌ្ឍន៍ល្អប្រសើរ !”

  អ្នកបកប្រែ៖刘蓉