ថ្ងៃទី១៧ ខែកុម្ភៈ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកមហាសន្និបាតរំលឹកខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងស្រីលង្កានិងខួប៧០ឆ្នាំនៃការចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងRubber-Rice»។
លោកXi Jinpingបានថ្លែងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងផ្លូវទូតមក ជានិច្ចកាលប្រទេសទាំង២តែងតែគោរពគ្នា សមាគ្គីគ្នានិងជួយគ្នាទៅវិញទៅមក ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរៀងៗខ្លួន ទំនាក់ទំនងរវាងប្រទេសចិននិងស្រីលង្កាបានក្លាយទៅជាគំរូដែលប្រទេសធំនិងប្រទេសតូចគោរពរាប់អានដោយមេត្រីភាព និងធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសចិននិងស្រីលង្កាបានចាប់ដៃគ្នាដើរឆ្លងឧបសគ្គ ជួយគ្នាទៅវិញទៅមក មិត្តភាពប្រពៃណីត្រូវបានលើកកម្ពស់ដល់កម្រិតថ្មី។
លោកXi Jinpingបានគូសបញ្ជាក់ទៀតថា បក្សកុម្មុយនិស្តចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយបក្សនានានៅស្រីលង្កា ចាត់ទុកខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរជាចំណុចចាប់ផ្តើមថ្មី ក្នុងន័យពង្រឹងមិត្តភាពប្រពៃណីរវាងប្រទេសចិននិងស្រីលង្កា បង្កើនការណែនាំទំនាក់ទំនងនយោបាយរវាងប្រទេសទាំង២ ដើម្បីរួមចំណែកកាន់តែច្រើនដល់ការជំរុញទំនាក់ទំនងរវាងប្រទេសចិននិងស្រីលង្កាឱ្យឆ្ពោះទៅមុខដោយនឹងន ព្រមទាំងជំរុញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ប្រកដបោយរុងរឿងផងដែរ៕