ថ្ងៃទី១៦ ខែកុម្ភៈ លោកស្រីKristalinaGeorgievaប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានអំពាវនាវឱ្យអ្នកសម្រេចគោលនយោយបាយនៃក្រុមប្រទេសG20បញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងពេលឆាប់ៗតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ទន្ទឹមនឹងនេះ ក៏ត្រូវធានាឱ្យប្រទេសនានាអាចឆ្លងកាត់ដោយសុវត្ថិភាពនូវដំណាក់កាលរឹតបន្តឹងនៃគោលនយោបាយរូបិយវត្ថុផងដែរ។
អត្ថបទដែលលោកស្រីKristalinaGeorgievaបានសរសេរនៅថ្ងៃដដែលបានបង្ហាញថា ឆ្នាំ២០២២ ការដែលប្រទេសនានាប្រកាន់ខ្ជាប់ស្មារតីសមាគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការដើម្បីឈានដល់គោលដៅរួមគឺមានអត្ថន័យសំខាន់ជាងពេលណាៗទាំងអស់។លោកស្រីបានអំពាវនាវឱ្យអ្នកសម្រេចគោលនយោយបាយនៃក្រុមប្រទេសG20ចាត់ទុកកិច្ចការ៣ធំជាអាទិភាពដើម្បីជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ទី១ រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីសុខាភិបាលនៃក្រុមប្រទេសG20ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការនិងសម្រុះសម្រួលលើវិស័យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីខិតខំបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩។ទី២ ធានាឱ្យប្រទេសនានាអាចឆ្លងកាត់ដោយសុវត្ថិភាពនូវដំណាក់កាលរឹតបន្តឹងនៃគោលនយោបាយរូបិយវត្ថុ។ទី៣ ផ្តោសសំខាន់ទៅលើនិរន្តរភាពនៃហិរញ្ញវត្ថុ ជួយប្រទេសដែលមានចំណូលទាបដោះស្រាយបញ្ហាបំណុល៕