ថ្ងៃទី ២០ ខែកុម្ភៈ ថ្នាំចិនសែការពារជំងឺកូវីដ ១៩ ចំនួន ១៥ ម៉ឺនប្រអប់ជាជំហានទីមួយដែលរដ្ឋបានបរិច្ចាគត្រូវបានដឹកជញ្ញូនទៅដល់ហុងកុង លើសពីនេះ ថ្នាំចិនសែចំនួន ៣០ ម៉ឺនប្រអប់ទៀតនឹងដឹកជាជំហានៗពីតំបន់ដីគោកទៅដល់ហុងកុងជាបន្តបន្ទាប់។ ឯម៉ាស KN95 ចំនួន ២៥ លានដែលតំបន់ដីគោកផ្តល់ជាជំហានទីមួយក៏នឹងដឹកទៅដល់ហុងកុងនៅពេលដ៏ខ្លីខាងមុខផងដែរ។
លោក Qiu Tenghua ប្រធាននាយកដ្ឋានពាណិជ្ជកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងថា រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលមជ្ឈិមដែលបានយកចិត្តទុកដាក់ពលរដ្ឋហុងកុង និងគាំទ្រយ៉ាងពេញទំហឹងចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ហុងកុង។ រដ្ឋបាលហុងកុងមុខជានឹងខិតខំអស់ពីលទ្ធភាព ប្រើប្រាស់ឱ្យបានល្អនូវការណែនាំពីបទពិសោធន៍ខាងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងការគាំទ្រចំពោះកម្លាំងមនុស្សនិងសម្ភារៈរបស់រដ្ឋាភិបាលមជ្ឈិម ដើម្បីឆ្លើយតបយ៉ាងពេញទំហឹងនឹងរលកទី ៥ នៃការឆ្លងរាតត្បាតជំងឺកូវីដ ១៩៕