ស្ថានទូតចិនប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍បុរសជនជាតិចិនម្នាក់ត្រូវបានឃុំខ្លួន និងបូមឈាមខុសច្បាប់ ​​

2022-02-21 17:47:42 |ប្រភព:中国新闻网

  ធន​ចិននិងកម្ពុជាបានទាក់ទងស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាថា មានបុរសជនជាតិប្រុស​​ចិន​ឈ្មោះ លី ដោយសារ​ជឿការផ្សាយពាណិជ្ជកម្មមិនពិតតាមវេបសាយ គាត់ត្រូវបានក្រុមចាប់ជំរិតបង្ខំឲ្យចូលប្រទេសកម្ពុជា បន្ទាប់មក គាត់ត្រូវបានគេឃុំខ្លួនដោយខុសច្បាប់ និងបូមឈាមជាច្រើនលើកក្នុងតំបន់ China Town ដែលជាកន្លែងបោកប្រាស់តាមអនឡាញនៅខេត្តព្រះសីហនុ ស្នើបណ្តាលដល់មានគ្រោះថ្នាក់ដល់ជីវិត ។

  ក្រោយពីទទួលព័ត៌មាននេះ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាយកចិត្តទុកដាក់លើហេតុការណ៍នេះ បានទាមទារ​មន្ទីរពេទ្យខិតខំព្យាបាលជនរងគ្រោះ ។ នាថ្ងៃទី ១៥ ខែកុម្ភៈ បន្ទាប់ពីប្រុជនរងគ្រោះមានសុខភាពប្រសើរឡើង មន្ត្រីប៉ូលីសស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជានិងបុគ្គលិកការងារនៃការិយាល័យសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិនបានទៅមន្ទីរពេទ្យសួរសុខទុក្ខ និងស៊ើបអង្កេតព្រឹត្តិការណ៍នេះ ។ ក្រោមពីការខិតខំពីស្ថានទូតចិនប្រចាំ​កម្ពុជា នគរបាលខេត្តព្រះសីហនុដាក់សំណុំរឿងជាផ្លូវការ ហើយក្រុមនគរបាលចិន និងកម្ពុជាកំពុងនឹងធ្វើកិច្ចការស៊ើបអង្កេត ដើម្បីដោះស្រាយជាបន្ទាន់​។

  ក្នុងឱកាសនេះ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាសូមរំលឹកពលរដ្ឋចិនដែលចង់មកធ្វើការនៅប្រទេសកម្ពុជា សូមចូលមើលវេបសាយផ្លូវការ កុំជឿការផ្សាយពាណិជ្ជកម្មមិនពិតលើការជ្រើសរើសបុគ្គលិក ។ បើមានករណី​ក្លែងបន្លំ ចាប់ជំរិត ឃុំឃាំងដោយខុសច្បាប់ជាដើម ត្រូវប្រាប់ប៉ូលីស និងស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា ដើម្បីធ្វើការស៊ើប​អង្កេតជាបន្ទាន់ ។

  ប្រភព៖China News Service

  អ្នកបកប្រែ៖刘蓉