នៅថ្ងៃទី ២១ខែកុម្ភៈ ១ថ្ងៃបន្ទាប់ពីការបិទបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ភូមិអូឡាំពិករដូវរងាទីក្រុងប៉េកាំងបានចាប់ផ្តើមផ្លាស់ប្តូរទិដ្ឋភាពពីកីឡាអូឡាំពិករដូវរងាទៅជាកីឡាប៉ារ៉ាឡាំពិករដូវរងា ក្នុងនោះ រួមមាន រូបសញ្ញានៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ រូបសញ្ញានៃកីឡាប៉ារ៉ាឡាំពិករដូវរងាទីក្រុងប៉េកាំង និងរូបតុក្កតា Shuey Rhon Rhonតំណាងកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ព្រមទាំងរូបភាពតំណាងកីឡាផ្សេងៗ។
យោងតាមសំណូមពររបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ជាគោលការណ៍នៅខាងក្នុងកីឡដ្ឋាននានា ទិដ្ឋភាពនិងរូបសញ្ញាទូទៅនៃកីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងានឹងមិនបាច់ផ្លាស់ប្តូរទេ។ចំណុចសំខាន់គឺផ្លាស់រូបសញ្ញាពិសេសនៃកីឡាអូឡាំពិករដូវរងាទៅជារូបសញ្ញានៃកីឡាប៉ារ៉ាឡាំពិករដូវរងា ហើយនិងបន្ថែមនូវស្លាកសញ្ញាណែនាំជាអក្សរស្ទាបដែលជារឿងដ៏ចាំបាច់ ។