នៅវេលាម៉ោង ២១ ថ្ងៃទី ២១ ខែកុម្ភៈតាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនឹងបើកធ្វើកិច្ចបើកប្រជុំចំហអំពីស្ថានការណ៍អ៊ុយក្រែន ក្រោមវត្តមានរបស់លោកឌីខារ៉ូ អគ្គលេខាធិការរងផ្នែកកិច្ចការនយោបាយនៃអ.ស.ប.។
រុស្ស៊ីដែលជាប្រធានប្តូរវេនបច្ចុប្បន្ននៃក្រុមប្រឹក្សាសន្តិសុខបានទទួលយកសំណូមពររបស់អាមេរិក ដោយប្តូរពីកិច្ចប្រជុំបិទទ្វារទៅជាកិច្ចប្រជុំបើកចំហ។ កិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខលើកនេះបើកធ្វើតាមសំណើរបស់អ៊ុយក្រែន ជាមួយគ្នានេះដែរ អ៊ុយក្រែនក៏នឹងចូលរួមកិច្ចប្រជុំបន្ទាន់លើកនេះផងដែរ៕