មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈបានឲ្យដឹង នាថ្ងៃទី២១ កុម្ភៈ ២០២២នេះថា អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដែលត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ ឆាប់ៗនេះ បានបំពាក់នូវឧបករណ៍រូបភាពវេជ្ជសាស្រ្តបច្ចេកវិទ្យាទំនើបៗ។
ប្រភពថា ឧបករណ៍រូបភាពវេជ្ជសាស្រ្តបច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា៖
ម៉ាស៊ីន ស្កេនណែរ ១២៨ស្លាយ (scanner 128slices)
ម៉ាស៊ីន អឹមអរអាយ (MRI)
ម៉ាស៊ីន ឆ្លុះសរសៃឈាម ( angiography)
ម៉ាស៊ីន កាំរស្មីអិច ឌីជីថាល់ (X-Ray )
ម៉ាស៊ីន អេកូសាស្រ្ត
ម៉ាស៊ីនទំនើបៗទាំងអស់នេះ រួមជាមួយនឹង វេជ្ជបណ្ឌិតឯកទេសជាច្រើនរូបនៅមន្ទីរពេទ្យ នឹងធ្វើអោយការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាលប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ។
គួរបញ្ជាក់ថា អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដែលជាជំនួយរបស់ភាគីចិនគ្រោងនឹងសម្ពោធជាផ្លូវការ នាថ្ងៃទី២១ មីនា ២០២២ខាងមុខនេះ៕