ការយកចិត្តទុកដាក់របស់អគ្គលេខាធិការបក្ស Xi Jinping ផ្តល់ភាពកក់ក្ដៅដល់ជនពិការចិន

2022-02-23 17:45:10 |ប្រភព:CRI

  នៅសល់ ៩ ថ្ងៃទៀត​ ​ការប្រកួតកីឡាប៉ារ៉ាឡាំពិក​រដូវរងាក្រុងប៉េកាំង​នឹង​សម្ពោធបើក​។ ​នាថ្ងៃទី ​២១​ខែកុម្ភៈ ​គណៈប្រតិភូកីឡាចិនបាន​បង្កើត​ឡើងនៅក្រុង​ប៉េកាំង​ នេះជា​លើក​ទី​ ​៦ដែល​គណៈប្រតិភូកីឡាចិន​ចូលរួម​ការប្រកួតកីឡាប៉ារ៉ាឡាំពិក​រដូវរងា។

  នៅលើសង្វៀន​ប្រកួត​ ​អត្តពលិកពិការ​ចិន​នឹង​បង្ហាញ​ទៅកាន់ពិភពលោកនូវស្មារតីដ៏ក្លៀវក្លា​របស់​ជនពិការចិនដែលពឹងលើខ្លួនឯង​​តស៊ូព្យាយាម ​និង​ផ្លែផ្កាអភិវឌ្ឍ​ន៍នៃកីឡា​ប៉ារ៉ាឡាំពិក​​រដូវរងារបស់ចិន​ ​ដើម្បីខិតខំ​ដណ្តើមសមិទ្ធផល​ល្អ ក្នុងន័យបន្ថែម​កិត្តិយស

ដល់​ប្រទេស​ជាតិ​។​

  តាំងពីសមាជិក​បក្ស​កុម្មុយនិស្តចិនលើកទី ​១៨​ មក ​​អគ្គលេខាធិការ​បក្ស Xi Jinping ​យកចិត្តទុកដាក់​និង​ស្រឡាញ់ថែទាំខ្ពស់ដល់​ជនពិការ​។​ ​លោក​បាន​គូសបញ្ជាក់ថា​ ​មនុស្ស​មានកាយសម្បទាគ្រប់គ្រាន់​អាចរស់នៅយ៉ាង​អស្ចារ្យ ​ឯជនពិកា​រក៏អាចរស់នៅយ៉ាងអស្ចារ្យដែរ​។​ លោកបាន​អំពាវនាវ​ឱ្យសង្គមទាំងមូល​គោរព​និង​ផ្តល់ជំនួយ​ដល់​ជនពិការ​។​

  អញ្ជើញចុះត្រួតពិនិត្យ​នៅ​មណ្ឌលថែមទាំ​ជនពិការក្រុងថាំងសានខេត្តហឺប៉ី ទៅសួរ​សុខទុក្ខកុមារពិការ​ក្នុងមណ្ឌល​សុខុមាលភាព​កុមារក្រុង​ហ៊ូហើហាវធើ ​ជួបជាមួយ​តំណាង​ក្រុមជនពិការ​។ល។ អគ្គលេខាធិការ​បក្ស Xi Jinping ​យកចិត្តទុកដាក់​និងស្រឡាញ់ថែទាំខ្ពស់ដល់​ជនពិការ​៕