លោកPutinប្រធានាធិបតីរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី២៣ខែកុម្ភៈថា ការធានានូវសមត្ថភាព ការពារជាតិគឺជាភារកិច្ចជាតិដ៏សំខាន់បំផុតរបស់ប្រទេសរុស្ស៊ី កម្លាំងប្រដាប់អាវុធរុស្ស៊ីគឺជាការធានាដែលអាចទុកចិត្តបានចំពោះសន្តិសុខជាតិ សុវត្ថិភាពនិងជីវភាពស្ងប់សុខរបស់ប្រជាជននិង ការអភិវឌ្ឍទៅមុខជាលំដាប់របស់ប្រទេសជាតិ។
លោកPutin បានថ្លែងថា ប្រទេសរុស្ស៊ីនឹងបន្តអភិវឌ្ឍកម្លាំងយោធា ធានាដល់ការបំពាក់ឧបករណ៍ថ្មីបំផុតជូនកងទ័ព បន្តអភិវឌ្ឍប្រព័ន្ធអាវុធទំនើប ពង្រីកក្របខណ្ឌប្រើប្រាស់នៃបច្ចេកទេសឌីជីថលនិងភាពវៃឆ្លាត់សិប្បនិមិត្ត ដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសរុស្ស៊ី៕