ខ្សែអាកាសចរណ៍ហោះហើរដោយផ្ទាល់ពីប្រទេសកម្ពុជាកាន់ទៅប្រទេសចិននឹងកើនឡើងក្នុងពេលឆាប់ៗនេះ

2022-02-25 17:56:29 |ប្រភព:中国新闻网

  ដើម្បីជំរុញការធ្វើដំណើររបស់ជនជាតិចិន និងកម្ពុជា ជាពិសេសផ្តល់ភាពស្រួលដល់ពលរដ្ឋចិនទៅស្រុកចិនវិញ ក្រោយពីការសម្របសម្រួលពីស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា និងការគាំទ្រពីស្ថានប័នពាក់ព័ន្ធក្នុងប្រទេសចិន ខ្សែអាកាសចរណ៍ហោះហើរដោយផ្ទាល់ពីប្រទេសកម្ពុជាកាន់ទៅប្រទេសចិននឹងបន្ថែមពីមួយខ្សែទៅជាពីរខ្សែក្នុងមួយសប្តាហ៍ ខ្សែអាកាសចរណ៍ដែលបន្ថែមនេះនឹងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចិន ។

  ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជានឹងណែនាំក្រុមហ៊ុនអាកាសចរណ៍ចិនកំណត់តម្លៃសមរម្យ និងស្តង់ដារកក់ទុកសំបុត្រដោយផ្ទាល់ និងលក់សំបុត្រ ហើយនឹងអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងប្រទេសចិន ខិតខំធានាខ្សែអាកាសចរណ៍ថ្មីនឹងធ្វើដំណើរការដោយជោគជ័យ ។

  ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបានរំលឹកពលរដ្ឋចិនដែលកំពុងនៅប្រទេសកម្ពុជាថា សូមយកចិត្តទុកដាក់ដំណឹងជាផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ការកក់ទុកនិងទិញសំបុត្រតាមផ្លូវការ កុំជឿវេទិកាទី៣ ហើយថែរក្សាសុខភាពរបស់ខ្លួន ជៀសវាងជំងឺកូវីដ-១៩ដែលអាចប៉ះពាល់ដល់ការធ្វេីដំណើរ ។

   អ្នកបកប្រែ​៖刘蓉