នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តជនជាតិជួង ក្វាងស៊ី និងអគ្គនាយកដ្ឋានការជំរុញពាណិជ្ជកម្មកនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈលើកដំបូងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្រោមក្របខ័ណ្ឌRCEP (ខាងក្រោមហៅកាត់ថា អនុស្សរណៈ)។
ក្រុមហ៊ុនវិនិយោគជនបទ កា្វងស៊ី និងក្រុមហ៊ុនកសិកម្ម ហឹងហ្វឹងប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដំឡូងមីស្ងួត កិច្ចសន្យាទិញបន្ទះដំឡូងមីស្ងួតរបស់កម្ពុជា ។ កិច្ចសន្យានេះពាក់ព័ន្ធនឹងប្រទេសកម្ពុជានាំចេញបន្ទះដំឡូងមីស្ងួតកាន់ទៅប្រទេសចិនសរុប ៤០ ម៉ឺនតោនក្នុងមួយឆ្នាំ ដែលមានតម្លៃជិត ៧០០ លានយ័ន ។ កិច្ចសហប្រតិបត្តិការនេះជាការនាំចេញបន្ទះដំឡូងមីស្ងួតរបស់ប្រទេសកម្ពុជាផ្ទាល់ទៅកាន់ប្រទេសចិន ។
ប្រភពះ China News Service និងកាសែតកាំងស៊ី
អ្នកបកប្រែ៖刘蓉