ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើការរៀនជាសមូហភាពលើកទី៣៧ស្តីពីផ្លូវអភិវឌ្ឍសិទ្ធិមនុស្សប្រទេសចិនកាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈ ។ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនខណៈធ្វើជាអធិបតីភាពក្នុងការរៀនសូត្របានគូសបញ្ជាក់ថា ការគោរពនិងការការពារសិទ្ធិមនុស្សគឺជាការស្វែងរកឥតឈប់ឈររបស់បក្សកុម្មុយនីស្តចិន ។ ប្រវត្តិសាស្រ្តការខិតខំតស៊ូមួយសតវត្សរ៍របស់បក្ស ប្រកបដោយកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់បក្សកុម្មុយនីស្តចិនក្នុងការសាមគ្គីគ្នាដឹកនាំប្រជាជន ដើម្បីទទួលបានសិទ្ធិមនុស្ស គោរពសិទ្ធិមនុស្ស ការពារសិទ្ធិមនុស្សនិងអភិវឌ្ឍសិទ្ធិមនុស្ស។ ប្រទេសចិនបានចាប់ផ្តើមដំណាក់កាលថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនិងការឆ្ពោះទៅកាន់គោលដៅខិតខំប្រឹងប្រែងសតវត្សរ៍ទី២ យើងគួរតែយល់ដឹងយ៉ាងជ្រាលជ្រៅពីសារៈសំខាន់និងភាពបន្ទាន់នៃការធ្វើការងារសិទ្ធិមនុស្សឱ្យបានល្អ ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍសិទ្ធិមនុស្សប្រទេសចិន កាន់តែយកចិត្តទុកដាក់លើការគោរពនិងការពារសិទ្ធិមនុស្ស ដើម្បីជំរុញការអភិវឌ្ឍន៍បុព្វហេតុសិទ្ធិមនុស្សឱ្យបានកាន់តែល្អ៕