ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចស្តីពីការរៀបចំធ្វើមហាសន្និបាតវិសាមញ្ញជាបន្ទាន់អំពីស្ថានការណ៍អ៊ុយក្រែន

2022-02-28 16:24:57 |ប្រភព:xinhua

  នាថ្ងៃទី​២៧ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន​បើកធ្វើសន្និសីទដោយបានបោះឆ្នោតអនុម័ត​លើ​សេចកី្តសម្រេចចិត្តលេខ​២៦២៣ ស្តីពីការរៀបចំធ្វើមហាសន្និបាតវិសាមញ្ញជាបន្ទាន់អំពីស្ថានការណ៍អ៊ុយក្រែន។ នេះ​ជាសេចកី្តសម្រេចលើកដំបូងស្តីពីការរៀបចំធ្វើមហាសន្និបាតវិសាមញ្ញជាបន្ទាប់​ ដែលក្រុមប្រឹក្សាសនិ្តសុខអង្គការ​សហប្រជាជាតិ​បានអនុម័តក្នុងរយៈពេល៤០ឆ្នាំនេះ ។

  សេចក្តី​ព្រាងច្បាប់សម្រាប់សេចកី្ត​សម្រេចនេះ​​ គឺសហរដ្ឋ​អាមេរិក​ ​និង​អាល់បានីដាក់​ជូន​​ក្រុម​ប្រឹក្សា​សន្តិសុខ ក្នុង​ន័យសំណូមពរ​​ឱ្យមហាសន្និបាត​អង្គការ​សហប្រជាជាតិ​រៀប​ចំ “​សន្និសីទ​វិសាមញ្ញជាបន្ទាន់​”នៅថ្ងៃទី​២៨ ខែ​កុម្ភៈ ដើម្បី​ពិគ្រោះពិភាក្សា​ថា តើ​ត្រូវ​ចាត់​ប្រតិបតិ្តការ​​ជា​សមូហភាព​ណាខ្លះ​ចំពោះ​ស្ថានការណ៍​អ៊ុយក្រែន​ ។

  លទ្ធផលបោះឆ្នោតបានបង្ហាញថា ប្រទេសចំនួន១១ បានបោះឆ្នោតគាំទ្រ ប្រទេសរុស្ស៊ីបោះឆ្នោតវេតូ ​ប្រទេសចិន​ឥណ្ឌា​និងអេមីរ៉ាតអារ៉ាប់រួមបោះឆ្នោតអនុប្បវាទ ។ យោងតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ សមាជិកអចិន្ត្រៃយ៍ចំនួន៥ រួមមានប្រទេសរុស្ស៊ី ប្រទេសបារាំង អង់គ្លេស អាមេរិក និងចិនគ្មានសិទ្ធិបោះឆ្នោតអនុវត្តវេតូក្នុងមហាសន្និបាតបែបនេះទេ ។

  ប្រទេសរុស្ស៊ីជាប្រធានផ្លាស់វេនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នេះ ដោយសារនាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសរុស្ស៊ី​បោះឆ្នោតវេតូ ដូច្នេះមិនអនុម័តសេចក្តី​ព្រាងច្បាប់អំពីស្ថានការណ៍អ៊ុយក្រែនទេ ។

  អ្នកបកប្រែ៖刘蓉