ថ្ងៃទី២៨ខែកុម្ភៈ មហាសន្និបាតអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំវិសាមញ្ញជាបន្ទាន់អំពីស្ថានការណ៍អ៊ុយក្រែន។
លោកShahidប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំវិសាមញ្ញជាបន្ទាន់ ដោយបានអំពាវនាវម្តងទៀតឱ្យភាគីនានាឈប់បាញ់គ្នាភ្លាម ហើយរក្សាការអត់ធ្មត់ក្នុងកម្រិតអតិបរមា ដើម្បីត្រឡប់ទៅរកផ្លូវដោះស្រាយតាមវិធីការទូតវិញ។
លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា សង្រ្គាមអ៊ុយក្រែនចាំបាច់ត្រូវបញ្ចប់ភ្លាម។ បញ្ហាអ៊ុយក្រែនជាវិបត្តិក្នុងតំបន់ដ៏សំខាន់ ដែលវាប្រហែលនឹងអាចបង្កជាផលប៉ះពាល់ជាលក្ខណៈគ្រោះមហន្តរាយចំពោះប្រទេសទាំងអស់។ ច្រកចេញតែមួយគត់គឺសន្តិភាព ហើយចាំបាច់ត្រូវរក្សាបាននូវភាពរលូននៃមធ្យោបាយសម្រាប់ធ្វើកិច្ចសន្ទនា ។
សូមបញ្ជាក់ថា ថ្ងៃទី២៨ខែកុម្ភៈ កិច្ចប្រជុំលើកទី៤៩នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានសម្រេចចិត្តតាមរប្រៀបបោះឆ្នោត ដោយឯកភាពចំពោះការស្នើសុំរបស់តំណាងអ៊ុយក្រែន នឹងបើកធ្វើកិច្ចប្រជុំជជែកដេញដោលជាបន្ទាន់អំពីស្ថានការណ៍អ៊ុយក្រែនក្នុងសបា្តហ៍នេះ ៕