នៅចុងខែមីនា ទីក្រុងគុនមីញ ខេត្តយូណាន ប្រទេសចិននឹងសាកល្បង”មើលជំងឺមុន បង់ប្រាក់ក្រោយ”

2022-03-01 17:22:16 |ប្រភព:chuncheng evening news

  នៅចុងខែមីនា ទីក្រុងគុនមីញ ខេត្តយូណាន ប្រទេសចិននឹងចាប់ផ្តើមធ្វើការសាកល្បងនូវ”ការជួបគ្រូពេទ្យមើលជំងឺ​តាមក្រេឌីត” សាកល្បងគំរូ”មើលជំងឺមុន បង់ប្រាក់ក្រោយ” ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជន ។

  ”ការជួបគ្រូពេទ្យមើលជំងឺ​តាមក្រេឌីត” គឺជា”មើលជំងឺមុន បង់ប្រាក់ក្រោយ” ។ អ្នកជំងឺប្រើកំណត់ហេតុ​ឥណទាន​ផ្ទាល់ខ្លួន ចុះកិច្ចសន្យាលើវេទិកាWechatរបស់មន្ទីរពេទ្យ វេទិការបស់ស្ថានប័នការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត រួចនឹងទទួលទំហំទឹកប្រាក់សម្រាប់មើលជំងឺ ។ ក្រោយពីការសម្រេចដំណើរការនូវការចុះឈ្មោះ ការពិនិត្យ ការព្យាបាល ការទិញថ្នាំ ស្ថាប័នហិរញ្ញវត្ថុនឹង​ទូទាត់​សិន ។

  កាលពីមុន អ្នកជំងឺទៅមើលជំងឺ ពេលវេលាភាគច្រើនចាយលើជួរដើម្បីបង់ប្រាក់ ។ ក្រោយពីអនុវត្ត”ការជួប​គ្រូពេទ្យ​មើលជំងឺ​តាមក្រេឌីត” អ្នកជំងឺមិនចាំបាច់តម្រង់ជួរក៏អាចបង់ប្រាក់​ ពិតជាងាយស្រួលណាស់ ។

  ក្នុងឆ្នាំ ២០២២ មន្ទីរពេទ្យចំនួន ២០ របស់ទីក្រុងគុនមីញនឹងសម្រចសេវាកម្មនេះ ។

  ប្រភព៖chuncheng evening news

  អ្នកបកប្រែ៖刘蓉