ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា៖នគរបាលកម្ពុជាបានកំណត់ថា”ហេតុការណ៍ការបង្ខំមនុស្សធ្វើទារុណកម្ម និងការលក់ឈាម “ជាព័ត៌មានប្រឌិត

2022-03-01 17:23:27 |ប្រភព:中国新闻网

  វេបសាយ”ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា”បានផ្សព្វផ្សាយព័ត៌មានថា ស្ថានទូតចិនប្រចាំនៅប្រទេស​កម្ពុជា​យកចិត្តទុកដាក់អំពីហេតុការណ៍ការបង្ខំមនុស្សធ្វើទារុណកម្ម និងការលក់ឈាម” ហើយបានជម្រុញនគរបាលកម្ពុជាធ្វើការស៊ើប​អង្កេត និងបន្តយកចិត្តទុកដាក់លើសំណុំរឿងនេះ ។ នាថ្ងៃទី ២៨​ ខែកុម្ភៈ នគរបាលកម្ពុជាបានប្រកាស​ការស៊ើបអង្កេត​បឋម គឺកំណត់ថា ហេតុការណ៍ការបង្ខំមនុស្សធ្វើទារុណកម្ម និងការលក់ឈាម”ជាព័ត៌មានប្រឌិត ។

  តាមការកំណត់របស់នគរបាលកម្ពុជាបានឱ្យដឹងថា​ ពលរដ្ឋចិនឈ្មោះ លី យ៉ាលូន បានលួចឆ្លងដែនចូល​ប្រទេស​កម្ពុជា​ដោយខុសច្បាប់ បន្ទាប់មក គាត់បានមានជំងឺប្រចាំកាយ ហើយបានទាក់ទងមនុស្សមួយក្រុម​ដើម្បីជួយរកវិធី​ដោះស្រាយ​បញ្ហារបស់ខ្លួន​ឯង ។ មនុស្ស ៣ នាក់ផ្សេងទៀតមានគោលបំណងរកលេសជួយលោក លី យ៉ាលូន រៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយអំពីការបង្ខំមនុស្សធ្វើទារុណកម្ម និងការលក់ឈាម ដែលបានធ្វើឲ្យមានការភ័ន្តច្រឡំពីសាធារណៈមតិជាតិ និងប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ។ សំណុំ​រឿង​នេះ​នឹង​ត្រូវ​បានបញ្ជូន​ទៅ​តុលាការ​របស់ប្រទេសកម្ពុជា ។

  ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាអំពាវនាវដល់ពលរដ្ឋចិនកំពុងនៅប្រទេសកម្ពុជា សូមគោរពច្បាប់ចិន និងកម្ពុជា កុំប្រឌិតព័ត៌មានក្លែងក្លាយ និងអំពាវនាវអ្នកទាំងអស់គ្នា​បែងចែករវាងត្រូវ និងខុស កុំឲ្យអ្នកដទៃប្រើប្រាស់បាន ។

  ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបានបញ្ជាក់ថា ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជានឹងបន្តយក​ចិត្តទុកដាក់​អំពី​ សំណុំ​រឿង​នេះ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធក្រោមក្របខណ្ឌច្បាប់របស់ប្រទេសចិន និងកម្ពុជា ហើយនឹងគាំទ្រស្ថានប័នអនុវត្ត​ច្បាប់​របស់ប្រទេសកម្ពុជា ពង្រឹងកម្លាំងក្នុងការល្បែងអនឡាញ និងការបោក​ប្រាស់តាមទូរស័ព្ទដែលពាក់ព័ន្ធពលរដ្ឋចិន ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋចិន​នៅ​កម្ពុជា ។

  ប្រភព៖chinanews

  អ្នកបកប្រែ៖刘蓉