សន្និសីទសារព័ត៌មាននៃកិច្ចប្រជុំលើកទី ៥ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ នឹងបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅម៉ោង ៣ រសៀល ថ្ងៃទី ៣ ខែមីនានេះ ។ លោក Guo Weimin អ្នកនាំពាក្យនៃកិច្ចប្រជុំលើកនេះនឹងធ្វើបទបង្ហាញពីសភាពការណ៍ពាក់ព័ន្ធនៃកិច្ចប្រជុំចំពោះប្រព័ន្ធសារព័ត៌មានជាតិនិងអន្តរជាតិព្រមទាំងឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មានផងដែរ ។
គួរបញ្ជាក់ថា ដើម្បីបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពនិងរួមគ្នាគាំពារសុខាភិបាលសាធារណៈនិងសុខភាព សន្និសីទសារព័ត៌មានលើកនេះនឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ ។ ដល់ពេលនោះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងវេបសាយទីភ្នាក់ងារសារព័ត៌មានស៊ីនហ្វាចិននឹងផ្សាយផ្ទាល់ពីសន្និសីទសារព័ត៌មាននេះ ៕