នៅថ្ងៃទី ២ ខែមីនា ពិធីយកភ្លើងគប់នៅទីក្រុងដែលចូលរួមសកម្មភាពរត់បណ្តាក់ភ្លើងគប់នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ បានធ្វើឡើងនៅបណ្ណាល័យអក្សរស្ទាបនៃប្រទេសចិន ។ ក្នុងពិធីយកភ្លើងគប់នេះ អក្សរស្ទាបដែលបានសរសេរនៅកន្លែង គឺជាពាក្យស្លោកនៃការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ គឺថា "រួមគ្នាឆ្ពោះទៅអនាគត" ។
បណ្ណាល័យអក្សរស្ទាបនៃប្រទេសចិនបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យក្រុមមនុស្សពិការភ្នែកទទួលបានចំណេះដឹងគ្រប់ប្រភេទនិងរួមគ្នាចែករំលែកនូវសមិទ្ធផលជាផ្លែផ្កានៃអរិយធម៌របស់មនុស្សជាតិ ។ ដោយឡែក"ភ្លើងនៃក្តីសង្ឃឹម"ដែលយកនៅទីនេះ ក៏បានបង្ហាញពីការជូនពដ៏ល្អបវរដល់ក្រុមជនពិការទាំងឡាយឱ្យវិលចូលសង្គមវិញនិងឆ្ពោះទៅរកជីវភាពថ្មី ៕