ពេលថ្មីៗនេះ ការរកឃើញអ្នកជំងឺកូវីដ១៩ថ្មីប្រភេទOmicronនៃប្រទេសកម្ពុជាបន្តកើនឡើង ។ ក្រោមឥទ្ធិពលពីជំងឺកូវីដ១៩ ទេសចរណ៍កម្ពុជាងើបឡើងយឺត។ ក្រោមឥទ្ធិពលជំងឺ-១៩ថ្មី Omicron នៅចុងសប្តាហ៍ខែកុម្ភៈនេះ តំបន់ទេសចរណ៍ទូទាំងប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរចំនួនសរុប ១៦ ម៉ឺននាក់ ធៀបនឹងចុងសប្តាហ៍ខែមករា ធ្លាក់ចុះ១៧% ។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣១៣ នាក់ ដែលជាប្រភេទមេរោគជំងឺ-១៩ថ្មី Omicron ។ រហូតដល់បច្ចុប្បន្ន ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីប្រភេទOmicronចំនួន ៩២៤១ នាក់ ។
ដើម្បីកាត់បន្ថយសម្ពាធលើប្រព័ន្ធវេជ្ជសាស្ត្រ ក្រសួងសុខាភិបាលកម្ពុជាអនុញ្ញាតឱ្យអ្នកជំងឺកម្រិតស្រាលព្យាបាលក្នុងផ្ទះ និងលេបថ្នាំដែលត្រូវបានអនុម័តជាផ្លូវការ ។ ដោយសារអ្នកឆ្លងកូវីដ១៩ថ្មីប្រភេទ Omicron ជាច្រើន ធ្វើឲ្យឱសថស្ថានធំផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ឱសថស្ថានមិនអនុញ្ញាតឱ្យលក់ថ្នាំប្រឆាំងជំងឺកូវីដ១៩ ដែលមិនបានអនុម័តដោយក្រសួងសុខាភិបាលទេ ហើយអំពាវនាវពលរដ្ឋកុំទិញថ្នាំខុសច្បាប់ ដែលមិនអាចធានាប្រសិទ្ធភាព និងសុវត្ថិភាពរបស់ថ្នាំនោះទេ ឬអាចជាថ្នាំក្លែងក្លាយ ។
ប្រភព៖chinanews
អ្នកបកប្រែ៖刘蓉