គាត់បានបាត់បង់ជើងទាំងពីរនៅអាយុ ២៦ ឆ្នាំ ហើយបានឡើងភ្នំអេវឺរេសនៅអាយុ ៦៩ ឆ្នាំ ! អ្នកកាន់មេភ្លើងនេះពិតអស្ចារ្យណាស់!

2022-03-03 09:47:34 |ប្រភព:CCTV

  ថ្ងៃនេះ ពិធីយកមេភ្លើង”មេភ្លើងសន្តិភាព”នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង ឆ្នាំ ២០២២ ធ្វើឡើងនៅមហាកំផែង ប៉ាតាលីង ។

  លោក សៀ ពយូ ជាអ្នកកាន់មេភ្លើងដំបូង ក៏ជាសមាជិកនៃសមាគមអ្នកឡើងភ្នំចិន និងជាកីឡាករពិការដំបូង​ដែល​ឡើងភ្នំអេវឺរេស ។

  រឿងរ៉ាវឡើងភ្នំអេវឺរេស ៥ ដងរបស់គាត់ហាក់ដូចជារឿងព្រេងនិទាន។ នៅឆ្នាំ ១៩៧៥ លោក សៀ ពយូ មានអាយុ ២៦ឆ្នាំ គាត់បានឡើងភ្នំអេវឺរេសលើកដំបូង ប៉ុន្តែ គាត់បានបាត់បង់ជើងទាំងពីរដោយសារកកជើង ។ ក្រោយពីការ​កាត់​ចេញ គាត់បានបាត់បង់ទំនុកចិត្តក្នុងការរស់នៅ ពីព្រោះគាត់យល់ឃើញថា ត្រូវអង្គុយលើកៅអីរុញពេញមួយជីវិត ។ ១ ឆ្នាំក្រោយ គ្រូពេទ្យយល់ឃើញថា ក្រោយពីការពាក់ជើងសិប្បនិមិត្ត លោក សៀ ពយូ មិនគ្រាន់តែអាច​មានការ​រស់នៅ​ដូចមនុស្សធម្មតាប៉ុណ្ណោះទេ ថែមទាំងអាចឡើងភ្នំម្តងទៀត ។ តាំងពីពេលនោះ ការឡើងភ្នំអេវឺរេសម្តងទៀត​បាន​ក្លាយ​ជាគោលដៅរបស់គាត់ ។

  ក្នុងរយៈពេល ៤០ ឆ្នាំ គាត់បានឡើងភ្នំអេវឺរេសជាច្រើនដង តែមិនបានជោគជ័យ ។

  នៅឆ្នាំ ២០១៤ លោក សៀ ពយូ មានអាយុ ៦៥ ឆ្នាំ គាត់បានមកដល់ជើងភ្នំអេវឺរេស ប៉ុន្តែ ជំរុំមូលដ្ឋាន​អេវឺរេស​បានកើតគ្រោះ​មហន្តរាយ​ភ្នំធ្ងន់ធ្ងរបំផុត សកម្មភាពឡើងភ្នំទាំងអស់ត្រូវបានលុបចោល ។ នៅឆ្នាំ ២០១៥ គាត់បានឡើង​ភ្នំអេវឺរេសម្តងទៀង ប៉ុន្តែប្រទេសនេប៉ាល់មានការរញ្ជួយដីកម្រិត ៨.១ រ៉ិចទ័រ ហើយគាត់បានរស់រានមានជីវិត ។ នៅឆ្នាំ ២០១៦ លោក សៀ ពយូ ឡើងភ្នំអេវឺរេសលើកទី ៤ ជិតដល់កន្លែង ៩៤ ម៉ែត្រពីកំពូលភ្នំ  អាកាសធាតុផ្លាស់ប្តូរភ្លាម គាត់បាន​គិត​ពី​សុវត្ថិភាព​របស់​មគ្គុទ្ទេសក៍​វ័យ​ក្មេង​ទាំង ៥ នាក់ទៀត ហើយបានបោះបង់ឡើងភ្នំកំពូល ។ នៅឆ្នាំ ២០១៨ គាត់បានឡើងភ្នំអេវឺរេសលើកទី ៥ នៅចុងក្រោយ​គាត់បានឡើងដល់កំពូលភ្នំអេវឺរេសដោយជោគជ័យ ។

  ប្រភព៖CCTV

  អ្នកបកប្រែ៖刘蓉