អ្នកនយោបាយអាមេរិកលាបពណ៌លើប្រទេសចិនម្តងទៀតដោយយកពាក្យកុហកពាក់ព័ន្ធនឹងស៊ីនជាំងធ្វើជាលេស

2022-03-03 15:15:21 |ប្រភព:CRI

    ទាក់ទិននឹង​រឿង​ដែលលោក​Blinkenរដ្ឋមន្រ្តីការ​បរទេស​អាមេរិក​បាន​លាប​ពណ៌​លើ​ប្រទេស​ចិន​ដោយ​យក​ពាក្យ​កុហក​ពាក់​ព័ន្ធ​នឹង​ស៊ីន​ជាំង​ធ្វើ​ជា​លេសកាលពី​ថ្ងៃ​ទី​១​ខែ​មីនា លោកWangWenbingអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ឆ្លើយ​តប​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជា​ប្រចាំ​ដែល​បើកធ្វើ​នៅ​ថ្ងៃ​ទី​២​ខែ​មីនា​ថា រឿង​នេះ​បាន​លាត​ត្រដាង​យ៉ាង​ពេញ​លេញ​នូវ​ចេតនាពិត​របស់​អាមេរិក​ដែល​ប៉ុន​ប៉ងបំផ្លិច​បំផ្លាញ​ស្ថិរភាព​និង​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​ដោយ​យក​បញ្ហា​ពាក់​ព័ន្ធ​នឹង​ស៊ីនជាំង​ធ្វើ​ជា​លេស ប៉ុន្តែ នៅ​ចំពោះ​មុខ​ការ​ពិត​ជាក់​ស្តែង ពាក្យ​កុហកនិង​ពាក្យ​ចចាមអារ៉ាមពិត​ជា​នឹងត្រូវ​លាតត្រដាង​ដោយ​ឯកឯង។

  លោកWangWenbingបាន​ថ្លែងថា ភាគី​ចិន​ថ្កោល​ទោស​ចំពោះ​ភាគី​អាមេរិក​ដែល​ផ្សព្វ​ផ្សាយ​ពាក្យ​ចចាម​អារ៉ាម​ម្តង​ទៀត ដើម្បី​លាប​ពណ៌​និង​វាយ​ប្រហារ​ចំពោះ​ភាគី​ចិន។​ក្នុង​រយៈជាង​៦០​ឆ្នាំ​កន្លង​ទៅ ចំនួន​ប្រជាជន​នៅ​តំបន់​ស៊ីនជាំង​ប្រទេស​ចិនបាន​កើន​ឡើង​៤​ដង ចំនួន​ប្រជាជន​សរុប​នៃ​ជនជាតិ​វៃវូអឺ​បាន​កើនឡើង​ពី​២លាន​២សែន​ដល់​ប្រហែល​១២​លាន​នាក់ ការ​ឃោសនា​បំប៉ោង​ពី​អ្វី​ដែល​ហៅថា​​"អំពើប្រល័យ​ពូជសាសន៍​”នៅ​ស៊ីនជាំង​ វា​គឺ​ជា​ពាក្យ​កុហក​ប្រចាំ​សតវតស្សរ៍​ដ៏​សុទ្ធ​សាធដែល​គ្មាន​គុណធម៌​ទាល់​តែ​សោះ ៕