នៅថ្ងៃទី ២ ខែមីនា សន្និសីទវិសាមញ្ញជាបន្ទាន់លើកទី ១១ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតចំពោះសេចក្តីព្រាងច្បាប់នៃសេចកី្តសម្រេចចិត្តអំពីបញ្ហាអ៊ុយក្រែនដែលលើកឡើងដោយប្រទេសពាក់ព័ន្ធ ។ លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំដោយបោះឆ្នោតអនុប្បវាទព្រមទាំងថ្លែងសុន្ទរកថាជាការបកស្រាយអំពីគោលជំហរបោះឆ្នោតរបស់ចិន ។
លោក Zhang Jun បានថ្លែងថា គោលជំហរជាមូលដ្ឋានរបស់ភាគីចិនក្នុងបញ្ហាអ៊ុយក្រែន គឺ ជាប់លាប់និងជាក់លាក់ ។ ប្រទេសចិនតែងតែផ្តួចផ្តើមឱ្យគោរពអធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់បណ្តាប្រទេសនានានិងដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធីដោយអនុលោមតាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ អ្វីដែលសំខាន់បំផុតនៅបច្ចុប្បន្ននេះ គឺខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីជៀសវាងការប៉ះទង្គិចដែលកំពុងឡើងកម្តៅឬរហូតដល់ការបាត់ការគ្រប់គ្រង ។ ភាគីចិនសូមអំពាវនាវម្តងទៀតដល់សហគមន៍អន្តរជាតិឱ្យប្រកាន់ខ្ជាប់នូវទិសដៅទូទៅនៃការដោះស្រាយបញ្ហាតាមវិធីនយោបាយក្នុងន័យបង្កើតបរិយាកាសនិងលក្ខណសម្បតិ្តដែលមានអំណោយផលសម្រាប់ធ្វើការចរចាដោយផ្ទាល់រវាងសាមីភាគីពាក់ព័ន្ធ ៕