មហាសន្និបាតនៃសភាទាំងពីររបស់ចិននឹងបើកធ្វើនាពេលដ៏ខ្លីខាងមុខនេះ លោកPitiបញ្ញវន្តដ៏ល្បីឈ្មោះនិងជាប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ចអន្តរជាតិនៃសកលវិទ្យាល័យChulalongkornប្រទេសថៃបានថ្លែងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ដែលទទួលការយកចិត្តទុកដាក់ពីសំណាក់បណ្តាប្រទេសនានាលើពិភពលោក ហើយក៏បានក្លាយជាបង្អួចសំខាន់សម្រាប់ពិភពលោកស្វែងយល់ពីប្រទេសចិនផងដែរ។
លោកPitiបានថ្លែងទៀតថា “ពួកយើងអាចរៀនសូត្របទពិសោជន៍ជាច្រើនពីប្រទេសចិន ឧទាហរណ៍ដូចជាគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់និងផ្លូវ ផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការអភិវឌ្ឍជានិរន្តរភាព ផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើបញ្ហាថា តើចិននិងប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវចែករំលែកផលប្រយោជន៍តាមរបៀបណា នេះគឺអ្វីដែលប្រទេសមិនរីកលូតលាស់និងប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ាន អាហ្រ្វិកនិងអាស៊ីខាងត្បូងត្រូវការបំផុត។”