លោក ជីន ថៅ កីឡាករខេត្តយូណានធ្វើជាអ្នកកាន់មេភ្លើងនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង

2022-03-04 15:48:31 |ប្រភព:កាសែតយូណានដេលី

  នាថ្ងៃទី ២ ខែកុម្ភៈ ពិធីគប់ភ្លើងនៅទីក្រុងដែលចូលរួមសកម្មភាពរត់បណ្តាក់គប់ភ្លើងនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំងធ្វើឡើងនៅឧទ្យានធានតុន លោក ជីន ថៅ កីឡាករពិការហែលទឹកដ៏ល្បីឈ្មោះនៃខេត្តយូណានបានសម្រេចការផ្ទេរមេភ្លើងទី ១៦ ។

  ពិធីគប់ភ្លើងនេះមានលក្ខណៈពិសេសមួយគឺ អ្នកកាន់មេភ្លើងអាចប្រើប្រាស់ពាន់ដៃi-LIMB កាន់មេភ្លើង ។ លោក ជីន ថៅ បានបំបែកឯតទគ្គកម្មពិភពលោក ៣ ដង គាត់បានរៀបរាប់ថា “លើកនេះជាលើកទី១ ខ្ញុំពាក់ដៃi-LIMB  និងជាលើកទី​១ ខ្ញុំកាន់មេភ្លើងដ៏មានតម្លៃ !” មានកីឡាករចំនួន ៧ នាក់នៃខេត្តយូណាននឹងចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា​អូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង ពួកគាត់នឹងចូលរួមការប្រកួតSnowboard ការប្រកួតAlpine Skiing ការប្រកួតCross-Country Skiing ការប្រកួតBiathlon ។

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉