ផ្លូវជាតិលេខ៣ ដែលទទួលសាងសង់ដោយក្រុមហ៊ុនចិនបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន កោតសរសើរថាតំបន់តាមដងផ្លូវនេះនឹងទទួលអត្ថប្រយោជន៍ជាច្រើន

2022-03-04 15:49:19 |ប្រភព:chinanews

  នាថ្ងៃទី ២ ខែមីនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានអញ្ជើញចូលរួម​សម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ ។

  ផ្លូវជាតិលេខ៣ជាផ្លូវជំនួយរបស់រដ្ឋាភិបាលចិន ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ។ ផ្លូវជាតិលេខ ៣ ជាផ្លូវសំខាន់តភ្ជាប់រាជធានីភ្នំពេញ និងខេត្តភាគនិរតីជាប់សមុទ្ររបស់ប្រទេសកម្ពុជា ដោយសារផ្លូវនេះមានចរាចរណ៍ធ្ងន់ មិនបានជួសជួលយូរ ផ្លូវ​ភក់ និងមាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់ ។ ក្រោយពីការសាងសង់ពីភាគីចិន ផ្លូវនេះក្លាយជាផ្លូវធំ និងថ្មី ដែលបានលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងសុវត្ថិភាព ហើយតំបន់តាមដងផ្លូវនេះនឹងទទួលផលពីផ្លូវនេះ ។

  ប្រភព៖chinanews

  អ្នកបកប្រែ៖刘蓉