នៅថ្ងៃទី ២ ខែមីនា កិច្ចប្រជុំបន្ទាប់បន្សំនៃមហាសន្និបាតលើកទី ៥ នៃអង្គការសហប្រជាជាតិបានអនុម័តសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តស្តីពីការបញ្ឈប់ការបំពុលខាងប្លាស្ទីកនៅក្រុងណៃរ៉ូប៊ី រដ្ឋធានីកេនយ៉ា ។ សេចក្តីសម្រេចចិត្តដែលមានកម្លាំងរឹតត្បិតតាមផ្លូវច្បាប់នេះធ្វើឡើងក្នុងគោលបំណងជំរុញអភិបាលកិច្ចការបំពុលខាងប្លាស្ទីកជាសកល ។
កម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិបានលើកឡើងថា សេចក្តីសម្រេចចិត្តនេះនឹងជំរុញបណ្តាភាគីនានាឱ្យផ្លាស់ប្តូរពីឬសគល់នូវបែបផែនផលិតកម្ម ប្រើប្រាស់ប្លាស្ទីកនិងគ្រប់គ្រងកាកសំណល់ប្លាស្ទិក ។លោក Espen Barth Eide ប្រធានមហាសន្និបាតនិងជារដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសន័រវែសបានលើកឡើងថា "ថ្ងៃនេះ យើងបានបង្កើតប្រវត្តិសាស្ត្រមួយ ដូច្នេះ យើងទាំងអស់គ្នាគួរតែមានមោទនភាពចំពោះរឿងនេះ "។
លោកស្រី Inger Andersen ប្រធានប្រតិបត្តិនៃកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា សេចក្តីសម្រេចចិត្តនេះជាសេចក្តីសម្រេចចិត្តស្តីពីបរិស្ថានពហុភាគីអន្តរជាតិដ៏សំខាន់បំផុតចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីសមក ៕