នៅព្រឹកថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា អញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃប្រមាណ៤៥ លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិន ត្បូងឃ្មុំនេះ ជាមន្ទីរពេទ្យខ្នាតយក្សប្រកប ដោយបរិក្ខារទំនើបក្រោមជំនួយឥតសសំណងរបស់ប្រទេសចិនស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៩ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ។
តាមសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សាងសង់ របស់ឯកឧត្តមសាស្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានបញ្ជាក់ឲ្យ ដឹងថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្តី គម្រោងសាង សង់មន្ទីរពេទ្យនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយគម្រោងធំទី១ គឺអគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ដែលត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ នេះ ។
ខេត្តត្បូងឃ្មុំ ជាខេត្តទើបតែបង្កើត ដោយកាត់ចេញពីខេត្តកំពង់ចាម កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣ ដោយគ្រប់ហេដ្ឋា រចនាសម្ព័ន្ធត្រូវបានបង្កើតឡើងថ្មីទាំង អស់ ។ ខេត្តត្បូងឃ្មុំមានមន្ទីរពេទ្យបង្អែកចំនួន៧ (រួមទាំងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ដាក់សម្ពោធនាថ្ងៃនេះ) មណ្ឌ លសុខភាពចំនួន ៧១ និងប៉ុស្តិ៍សុខភាពចំនួន០១ ដែលគ្របដណ្ដប់ប្រជាជនប្រមា ណ ៨៤៣.៣១០នាក់។ ខេត្ត ត្បូងឃ្មុំ មានបុគ្គលិក មន្ត្រីសុខាភិ បាលសរុបចំនួន ១.៣៨០នាក់ ក្នុងនោះស្ត្រី ៦៨៤នាក់។
ឯ.ឧរដ្ឋមន្រ្តី បញ្ជាក់ទៀតថា មន្ទីរពេទ្យថ្មី នេះ មានទំហំ ២៤.៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥.៨១៥ម៉ែត្រការ៉េ។ មន្ទី រពេទ្យនេះ មានចំនួនគ្រែសរុប ៣០០គ្រែ ដែលចែកជាផ្នែក និងមុខងារជំនាញផ្សេងៗដូចជា ផ្នែកជំងឺទូទៅ ,ផ្នែកជំងឺកុមារ ,ផ្នែកជំងឺឆ្លង ,ផ្នែកពិគ្រោះជំងឺក្រៅ ,ផ្នែកប្រពោ ធនកម្ម (ICU) ,ផ្នែកសង្គ្រោះបន្ទាន់ ,ផ្នែកវះកាត់ ,ផ្នែករោគស្ត្រីនិងសម្រាលកូន,ផ្នែករូបភាពវេជ្ជសាស្ត្រ និង Endoscopy ,ផ្នែកមន្ទីរពិសោធន៍ និងឱសថស្ថាន ,បន្ទប់រម្ងាប់មេរោគ ,ផ្នែកប្រព័ន្ធព័ត៌មាននិងបច្ចេកវិទ្យាវេជ្ជសាស្ត្រ,ផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើតនិងផ្ទុកអុកស៊ីសែន បន្ទប់សម្អាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ។
មន្ទីរពេទ្យនេះ ត្រូវបានសាងសង់ក្នុង រយៈពេល៣២ខែ ដោយចាប់ផ្តើមពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ និងចំណាយទឹក ប្រាក់អស់ ២៩៨លានយ័ន (ពីរយកៅសិបប្រាំបីលាន យ័នចិន) ស្មើ នឹងប្រមាណជា ៤៥លាន ដុល្លារអាមេរិក។ ការសាងសង់ត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ មន្ទីរពេទ្យនេះសាងសង់ដោយ ក្រុមហ៊ុន China Rail way. Construc tion Group Co., LTD និងក្រុមហ៊ុនទី ប្រឹក្សាបច្ចេកទេស China IPPR CO., LTD ដែលបានខិតខំសម្រេចការសាងសង់តាមកាលវិភាគដែលបានគ្រោងទុក ទោះបី ជាបានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
មន្ទីរពេទ្យថ្មីនេះ នឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ គ្របដណ្តប់ប្រជាជនមួយចំនួន ខេត្ត ក្រចេះ រតនគិរី ស្ទឹងត្រែងនិងមណ្ឌល គិរី។ បុគ្គលិកមន្ទីរពេទ្យថ្មីនេះ មានបុគ្គលិកសរុបចំនួន ១៩៣នាក់ ដែលក្នុងនោះមានវេជ្ជ បណ្ឌិតឯកទេស ៨នាក់ វេជ្ជបណ្ឌិត ២៨ នាក់ ឱសថការី ៦នាក់ ទន្តបណ្ឌិត ១នាក់ និងជំនាញផ្សេងៗទៀត។ មន្ទីរ ពេទ្យធំថ្មី នេះ មានតម្រូវការបុគ្គលិកវេជ្ជ សាស្ត្រ គ្រប់ជំនាញប្រមាណ ២៤២ នាក់ និងមន្ត្រីកិច្ចសន្យាបច្ចេកទេសផ្សេងៗ ព្រម ទាំងមិនមែនជំនាញចំនួន ១១២នាក់ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា សមិទ្ធផលថ្មីនេះ គឺជាចំ ណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រ ជាមានិតចិន ជូនដល់បងប្អូនប្រជា ពលរដ្ឋខេត្ត ត្បូងឃ្មុំ និងភូមិភាគឦសាន ដែលរួម ចំណែកយ៉ាងសំខាន់ដល់គោលនយោបា យរបស់រាជរដ្ឋាភិបាល ក្នុងការគ្របដណ្តប់សេវាសុខភាពជាសកល ជាពិសេសជូនដល់ប្រជាជនដាច់ស្រយ៉ាល និង ជនជាតិ ភាគតិច ដោយមិនទុកឲ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ។
ការសម្រេចបាននូវការអភិវឌ្ឍសេវាសុខ ភាពកាន់តែប្រសើរឡើងនៅក្របខណ្ឌទូ ទាំងប្រទេស នាពេលបច្ចុប្បន្ន គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាសារវន្តមិនអាចខ្វះបាន ក្រោមការ ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់នាយករដ្ឋមន្ត្រី។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិត ខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់ បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំង អស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារ សន្តិភាពនេះឲ្យឋិតថេរជាអមតៈ៕