គម្រោងរបស់ប្រទេសអាមេរិក​ ដែលធ្លាប់និយាយបង្ខូចអំពី”ទំនប់វារីអគ្គិសនីរបស់ចិនបង្ក​ឱ្យតំបន់អាស៊ីអាគ្នេយ៍ខ្វះខាតទឹក”បានទទួលស្គាល់កំហុសខ្លួន

2022-03-07 12:55:52 |ប្រភព:Global Times

  នាថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ «Global Times»បានដកស្រង់របាយការណ៍របស់អ្នកវិទ្យាសាស្ត្រចិន ដែលបាន​បញ្ជាក់ ទិន្នន័យរបស់គម្រោង​”ការពិនិត្យទំនប់វារីអគ្គិសនីទំនប់​មេគង្គ” ដែលផ្តល់មូលនិធិដោយ​សហរដ្ឋអាមេរិក​មាន​កំហុស​ធ្ងន់ធ្ងរ ។ នាថ្ងៃទី ៣ ខែមីនា គម្រោង​ ដែលធ្លាប់និយាយបង្ខូចអំពី”ទំនប់វារីអគ្គិសនីរបស់​ចិនបង្កឱ្យតំបន់​អាស៊ី​អាគ្នេយ៍ខ្វះខាតទឹក”នេះបានទទួលស្គាល់កំហុសតាមFacebook ថា ទិន្នន័យរបស់ពួកគាត់ពិតមានកំហុស ហើយបាន​កែប្រែទិន្នន័យខ្លះ។ ប៉ុន្តែ អ្នកជំនាញជលសាស្ត្រចិនបានបញ្ជាក់ថា ទិន្នន័យដែលត្រូវបានកែប្រែនោះ​នៅតែមាន​កំហុស​ធ្ងន់ធ្ងរ ។

  នាថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ «Global Times»បានផ្សព្វផ្សាយព័ត៌មានថា ការដកស្រង់តាមរបាយការណ៍ពីក្រុម​ស្រាវជ្រាវរបស់សាកលវិទ្យាល័យស៊ីងហួបានឱ្យដឹងថា គម្រោង​”ការពិនិត្យទំនប់វារីអគ្គិសនីទំនប់​មេគង្គ” មិន​ត្រូវ​គ្នា​នឹង​ទិន្នន័យ​ពិតប្រាកដ មិនអាចបង្ហាញពីនិន្នាការទូទៅនូវការប្រើប្រាស់ទឹកក្នុងតំបន់អាស៊ី​អា​គ្នេ​យ៏ ។ ក្នុង​អតីតកាល គម្រោង​”ការពិនិត្យទំនប់វារីអគ្គិសនីទំនប់​មេគង្គ” តែងតែផ្សព្វផ្សាយដែលហៅថា "ទិន្នន័យ" ដើម្បីបំផ្លើស”ឥទ្ធិពល​ជលសាស្ត្រ​អវិជ្ជមាន”របស់ទំនប់នៅតំបន់ខាងក្រោមនៃទន្លេឡានឆាង-ទន្លេមេគង្គ ដែលសាងសង់ដោយប្រទេសចិន ហើយធ្វើឱ្យប្រជាមតិ​ក្នុងតំបន់ទន្លេឡានឆាង-ទន្លេមេគង្គឆ្ពោះទៅប្រទេសចិន ។

   «Global Times» បានផ្សព្វផ្សាយថា តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសចិនបានចាប់ផ្តើមផ្តល់ទិន្នន័យ​អំពី​ជលសាស្ត្រ​ប្រចាំឆ្នាំនៃទន្លេឡានឆាងដល់ប្រទេសតំបន់ទន្លេមេគង្គ វេទិកាកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន​ធនធាន​ទឹកក្នុងតំបន់ទន្លេឡានឆាង-ទន្លេមេគង្គត្រូវបានប្រើប្រាស់ជាផ្លូវការ ។ ក្រៅពីនេះ ប្រទេសទាំង ៦ ក្នុងតំបន់​ទន្លេឡានឆាង-ទន្លេមេគង្គតាមយន្តការក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក​ផ្ញើដំណឹងអំពីទិដ្ឋភាព​នៃ​ស្ថានីយ៍​វារីអគ្គិសនីសំខាន់ៗ ហើយចែករំលែកទិន្នន័យពាក់ព័ន្ធ ។

  ប្រភព៖Global Times

  អ្នកបកប្រែ៖刘蓉