រសៀលថ្ងៃទី ៧ ខែមីនា ពេលអញ្ជើញចូលរួមសន្និសីទពេញអង្គនៃប្រតិភូកងទ័ពរំដោះប្រជាជននិងកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកិច្ចប្រជុំលើកទី ៥ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា ការគ្រប់គ្រងកងទ័ពតាមផ្លូវច្បាប់គឺជាមធ្យោបាយជាមូលដ្ឋាននៃបក្សកុម្មុយនិស្តចិនក្នុងការកសាងកងទ័ពនិងគ្រប់គ្រងកងទ័ព គឺជាតម្រូវការដ៏ចាំបាច់ដើម្បីសម្រេចបាននូវគោលដៅរបស់បក្សកុម្មុយនិស្តចិនស្តីពីការពង្រឹងកងទ័ពក្នុងយុគសម័យថ្មី ។ ត្រូវអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងកងទ័ពតាមផ្លូវច្បាប់ លើកកម្ពស់កម្រិតនីយតកម្មក្នុងវិស័យការពារជាតិនិងការកសាងកងទ័ព និងផ្តល់ការធានាផ្នែកច្បាប់ដ៏រឹងមាំសម្រាប់ការជំរុញបុព្វហេតុពង្រឹងកងទ័ព ។
ក្នុងកិច្ចប្រជុំនេះ តំណាង ៦ រូបរួមមានលោក He Lei លោក Xu Xisheng ជាដើមបានថ្លែងសុន្ទរកថារៀងៗខ្លួន និងលើកជាមតិយោបល់និងសំណូមពរអំពីបញ្ហានានា ដូចជា ការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធច្បាប់យោធា ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ទាហានតាមផ្លូវច្បាប់ ពន្លឿនការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាការពារជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនៃការបំផុសកម្លាំងការពារជាតិជាដើម ។