តាំងពីហុងកុងផ្ទុះការរាលដាលជំងឺឆ្លងរលកទី៥មក គ្រប់ភាគីនៃតំបន់ចិនដីគោកបានផ្តល់ជំនួយឧបត្ថម្ភដល់ហុងកុងក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងតាមរយៈការបរិច្ចាគប្រាក់និងសម្ភារៈជាដើម ។ គិតមកដល់សព្វថ្ងៃនេះ ជំនួយឧបត្ថម្ភដែលគ្រប់ភាគីនៃតំបន់ចិនដីគោកបានផ្តល់ដល់ហុងកុងរួមមាន ឧបករណ៍ធ្វើតេស្តរហ័សចំនួន ១៤១ ម៉ឺន ម៉ាសចំនួន ៣០ ម៉ឺន សម្លៀកបំពាក់ការពារចំនួន ១១០០០ គ្រែពេទ្យចំនួន ២២០០ និងប្រាក់ចំនួន ១.៥ លានដុល្លារហុងកុង ជាដើម ។
នាថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ តំបន់រដ្ឋបាលពិសេសហុងកុងបានរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មីចំនួន២៥១៥០ នាក់ ។
ប្រភព៖Xinhua
អ្នកបកប្រែ៖刘蓉