ថ្ងៃទី៥ ខែមីនា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលថា គោលដៅព្យាករការអភិវឌ្ឍន៍ក្នុងឆ្នាំ២០២២គឺ ៖ ផលិតផលក្នុងស្រុកសរុបកើនឡើងប្រហែល ៥.៥%, ផ្តល់ការងារថ្មីឱ្យមនុស្សចំនួនជា ១.១ លាននាក់ក្នុងទីក្រុងនិងស្រុក អត្រានិកម្មភាពក្នុងទីក្រុងនិងស្រុកពេញឆ្នាំក្រោម៥.៥% CPI កើនឡើង៣%, កំណើនប្រាក់ចំណូលស្មើនឹងកំណើនសេដ្ឋកិច្ច ទំហំនាំចេញនាំចូលមានស្ថិរភាពនិងគុណភាព ការទូទាត់អន្តរជាតិមានសមតុល្យភាព បរិមាណស្បៀងអាហារមានចំនួនលើសពី១.៣ ទ្រីលានគីឡូ បរិស្ថានអេកូឡូស៊ីបន្តកែលម្អ ចំនួនបញ្ចេញសារធាតុបំពុលសំខាន់បន្តធ្លាក់ចុះ ។ល។
ប្រភព៖CCTV
អ្នកបកប្រែ៖刘蓉