ហេតុអ្វីឃ្លា”លើកទឹកចិត្តដល់យុវជនទៅធ្វើការក្នុងរោងចក្រជាជាងដឹកអាហារវេចខ្ចប់”ល្បីក្នុងអ៊ីនធើណែត?

2022-03-08 18:36:40 |ប្រភព:កាសែតកម្មករដេលី

  ថ្មីៗនេះ លោក ចាំង ស៊ីហៃ អ្នកតំណាងសភាប្រជាជនជាតិចិនបានផ្តល់យោបល់ថា ”លើកទឹកចិត្តដល់យុវជនទៅធ្វើការក្នុងរោងចក្រជាជាងដឹកអាហារវេចខ្ចប់”ល្បីក្នុងអ៊ីនធើណែត ។

  លោក ចាំង ស៊ីហៃបានរៀបរាប់ថា ប៉ុន្មានឆ្នាំកន្លងមកនេះ ការដឹកជញ្ជូនអាហារវេចខ្ចប់ ពាណិជ្ជកម្មអេឡិចត្រូនិក ការផ្សព្វផ្សាយដោយLIVE ជាដើមបានទាក់ទាញយុវជនច្រើន ចំនួនយុវជនទៅធ្វើការក្នុងរោងចក្រកាន់តែតិចតួច ។​ លោកបានផ្តល់យោបល់ដល់រដ្ឋាភិបាល សង្គម សហគ្រាសខិតខំរួមគ្នា លើកទឹកចិត្តដល់យុវជនឱ្យបានទៅធ្វើការក្នុងរោងចក្រ ដើម្បីដោះស្រាយបញ្ហាការជ្រើសរើសកម្មករពិបាកក្នុងឧស្សាហកម្មផលិតកម្ម ។

  ក្រោយពីប្រទេសចិនបានអនុវត្តនយោបាយកែទម្រង់ និងបើកចំហ ទន្ទឹមនឹងពលរដ្ឋជនបទជាច្រើនចូលក្នុងក្រុង បានបង្កើតបញ្ហា”តើអ្នកណាធ្វើកសិកម្ម” ។ ប៉ុន្តែការអភិវឌ្ឍជនបទថ្មីបែបសង្គមនិយមរបស់ប្រទេសចិន និងការរស់ឡើងវិញជនបទ មានយុវជនកាន់តែច្រើនមកតំបន់ជនបទវិញ ឫធ្វើការដាំ និងបង្កាត់ពូជអេកូឡូស៊ី ។

  មានអ្នកលេងអ៊ីនធើណិតយល់ឃើញថា ការស្វែងយល់ពីយុវជនត្រូវស្វែងយល់ពីតម្រូវការរបស់ពួកគេ ធ្វើឱ្យការងារមានភាពទាក់ទាញជាគន្លឹះសំខាន់ដែលយុវជនមានឆន្ទៈធ្វើការ និងរក្សា​យុវជនធ្វើការ ទើបអាចជំរុញឧស្សាហកម្មអភិវឌ្ឍន៍ ។

  ប្រភព៖កាសែតកម្មករដេលី

  អ្នកបកប្រែ៖刘蓉