កាលពីថ្ងៃទី ៨ ខែមីនា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកធ្វើកិច្ចប្រជុំបើកចំហស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ។ លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា ការផ្តល់សិទ្ធិសេដ្ឋកិច្ចជូនស្រ្តីគឺជាខ្លឹមសារសំខាន់នៃ«សេចក្តីប្រកាសក្រុងប៉េកាំង»និង«ផែនការមេសម្រាប់ប្រតិបត្តិ» ។ ការផ្តល់សិទ្ធិសេដ្ឋកិច្ចជូនស្រ្តីមិនត្រឹមតែត្រូវការពាក្យសន្យានយោបាយប៉ុណ្ណោះទេ ហើយក៏ត្រូវការប្រតិបត្តិការជាក់ស្តែងផងដែរ ។
លោកZhang Jun បានលើកឡើងថា ក្នុងបរិបទដែលជំងឺឆ្លងកំពុងរីករាលដាលនិងស្ថានការណ៍ក្នុងតំបន់មានភាពច្របូកច្របល់កាន់តែខ្លាំងឡើងៗ សហគមន៍អន្តរជាតិត្រូវបង្កើនការគាំទ្រដល់ការអភិវឌ្ឍ ការកសាងទំនាក់ទំនងភាពជាដៃគូ និងការដើរតួនាទីរបស់អង្គការសហប្រជាជាតិ ដើម្បីដាក់បញ្ចូលកម្លាំងរស់រវើកថ្មីក្នុងបុព្វហេតុអភិវឌ្ឍន៍ស្រ្តីជាសកល ៕