ថ្ងៃទី ៨ ខែមីនា ពេលឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានអំពីស្ថានការណ៍អភិវឌ្ឍឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិននាបច្ចុប្បន្ននេះ លោក Xiao Yaqing រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានចិនបានថ្លែងថា បច្ចុប្បន្ននេះ បរិមាណសរុបនៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខមួយនៅទូទាំងពិភពលោករយៈពេល ១២ ឆ្នាំជាប់ៗដោយក្នុងនោះមាន។
ផលិតកម្មខ្នាតធំចំនួន ៣១ ប្រភេទខ្នាតមធ្យមចំនួន ២០៧ ប្រភេទនិងខ្នាតតូចចំនួន ៦៦៦ ពោលគឺមានគ្រប់សព្វទាំងអស់ដែលមានតែមួយលើពិភពលោក ដែលបានផ្តល់នូវការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍនៃសេដ្ឋកិច្ចឧស្សាហកម្មនិងសេដ្ឋកិច្ចជាតិទាំងមូលរបស់ប្រទេសចិន ។ នៅឆ្នាំនេះ ចិនគ្រោងនឹងបណ្តុះបណ្តាលសហគ្រាស ថ្នាក់ជាតិជាង ៣០០០ សហគ្រាស ដើម្បីជំរុញកាបណ្តុះបណ្តាលនៃសហគ្រាស "ឯកទេស" ថ្នាក់ខេត្ត ធុនតូច និងមធ្យមរហូតដល់ជាង ៥០០០០ សហគ្រាស៕