មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននឹងផ្តល់ផលប្រយោជន៍ដល់មហាជននៅភាគខាងជើងរបស់ប្រទេសកម្ពុជា

2022-03-10 17:11:59 |ប្រភព:xinhua

  នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នេះ ពិធីបើកសម្ពោធមន្ទីរពេទ្យ​មិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥត​សំណង​របស់រដ្ឋាភិបាលនិងប្រជាជនចិនត្រូវបានរៀបចំឡើង។ គម្រោងនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៩ ដែលមានទំហំ ២៤០០០ ម៉ែត្រការ៉េ ។ មន្ទីរពេទ្យនេះមាន គ្រែពេទ្យចំនួន ៣០០ និងមានផ្នែកសង្គ្រោះបន្ទាន់ បច្ចេកវិទ្យា​វេជ្ជសាស្រ្ត ការសម្រាកព្យាបាលនៅមន្ទីរពេទ្យជាដើម ហើយមានឧបករណ៍វេជ្ជសាស្រ្តចាំបាច់ជាដើម។ មន្ទីរពេទ្យនេះជាមន្ទីរពេទ្យមានទំហំធំជាងគេ និងជាមន្ទីរពេទ្យពហុមុខងារទំនើបមានកម្រិតវេជ្ជសាស្រ្ត​ខ្ពស់ជាងគេ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ។






  ប្រភព៖Xinhua

  អ្នកបកប្រែ៖刘蓉