លំហអវកាសដ៏ធំល្វឹងល្វើយ តើពេលណាយើងមានឱកាសទៅទស្សនាបាន?

2022-03-10 17:14:06 |ប្រភព:China news Xihua

  លោក ចូវ ជានភីង សមាជិកសភាប្រឹក្សានយោបាយ និងជាប្រធាន​អ្នក​រចនា​នៃ​វិស្វកម្ម​អវកាស​ប្រទេសចិនបានរៀបរាប់ថា អវកាសយានសញ្ញា”shenzhou”អាចប្រើប្រាស់ទេសចរណ៍លំហអវកាស ដែលមានភាពជឿជាក់ និងសុវត្ថិភាព ។ សព្វថ្ងៃ គោលដៅរបស់ប្រទេសចិនជាស្ថានបនាស្ថានីយ៍អវកាស ដើម្បីបញ្ចេញតម្លៃវិទ្យាសាស្ត្រ និងតម្លៃការប្រើប្រាស់របស់វា ។

  លោក យ៉ាង​ លីវី សមាជិកសភាប្រឹក្សានយោបាយ និងជាអនុប្រធាន​អ្នក​រចនា​នៃ​វិស្វកម្ម​អវកាស​ប្រទេសចិនក៏បានរៀបរាប់ថា បើមនុស្សធម្មតាចង់ទៅលំហអវកាស គឺលែងជាបញ្ហាហើយ ។ ជាការពិត មនុស្សចង់ទៅលំហអវកាស រាងកាយរបស់គាត់ត្រូវមានសុខភាពល្អ បន្ទាប់ពីការហ្វឹកហាត់រយៈពេលខ្លី គាត់អាចសម្របខ្លួនរស់នៅក្នុងលំហអវកាស ។ ប៉ុន្តែ សព្វថ្ងៃ ឱកាសសម្រាប់ការហោះហើរទៅកាន់អវកាសគឺផ្តល់ឱ្យអវកាសយានិកជំនាញ ។ ក៏ប៉ុន្តែ ពេលអនាគត ក្រោយពីការបញ្ចប់ស្ថានីយអវកាស យើងនឹងផ្តល់ឱកាសខ្លះសម្រាប់មនុស្សដែលមិនមាន​ជំនាញ​ហោះហើរ ។

  ប្រភព៖China news Xihua

  អ្នកបកប្រែ៖刘蓉