អ្នកតំណាងនៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានផ្តល់យោបល់ថា និសិ្សតបរទេសដែលមកបន្តការសិក្សានៅប្រទេសចិនទាំងអស់ត្រូវប្រឡងHSK

2022-03-10 17:25:00 |ប្រភព:澎湃新闻

  លោក យីន យាន់ អ្នកតំណាងនៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យវិស្វកម្មព័ត៌មានណានជីន បានផ្តល់យោបល់ថា ដើម្បីជំរុញយុវជនលើពិភពលោកសិក្សាភាសាចិន ។ លោកបានបញ្ជាក់ថា​ “នៅឆ្នាំ ២០២០ ចំនួននិសិ្សតបរទេសដែលមកបន្តការសិក្សានៅប្រទេសចិនមានចំនួនជាង ៥០ ម៉ឺននាក់ ចំនួននេះបានសម្រេចគោលដៅ«គម្រោងបន្តការសិក្សានៅប្រទេសចិន»” ប្រទេសចិនបានក្លាយជាប្រទេសដែលនិសិ្សតជ្រើសរើសមកបន្តការសិក្សាទី ១ ក្នុងតំបន់អាស៊ី និងទី ៣ លើពិភពលោក ។ ជាទូទៅ ការ​ធ្វើ​តេ​ស្ត​កម្រិត​ភាសាជា​វិធីមួយដែលនិសិ្សតទទួលយកទិដ្ឋាការនិស្សិត ប៉ុន្តែ សព្វថ្ងៃ សាកលវិទ្យាល័យរបស់ប្រទេសចិនលើកសំណូមពរអំពីការចូលរៀនតាមកម្រិតភាសាចិនអន្តរជាតិមានចំនួនមិនសូវច្រើន ក្រៅពីសាកលវិទ្យាល័យស៊ីងហួ និងសាកលវិទ្យាល័យប៉េកាំង សាកលវិទ្យាល័យផ្សេងទៀតភាគច្រើនគ្មានសំណូមពរទេ ។

  ប្រភព៖the paper news

  អ្នកបកប្រែ៖刘蓉