នៅព្រឹកថ្ងៃទី ១០ ខែមីនា កិច្ចប្រជុំលើកទី ៥ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបញ្ចប់របៀបវារៈទាំងអស់ដោយគាប់ប្រសើរ ហើយបានបិទសម័យប្រជុំនៅវិមានប្រជាជនក្រោមអធិបតីរបស់លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងមានការអញ្ជើញជាគណៈអធិបតីពីថ្នាក់ដឹកនាំបក្សនិងរដ្ឋរួមមានលោក Xi Jinping ប្រធានរដ្ឋចិន និងលោក Li Keqiang នាយករដ្ឋមន្រ្តីចិនជាដើម។
កិច្ចប្រជុំលើកនេះបានអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ៤ ។ លោក Wang Yang បានលើកឡើងថា កិច្ចប្រជុំលើកនេះជាកិច្ចប្រជុំមួយដែលប្រកបដោយប្រជាធិបតេយ្យនិងសាមគ្គីភាព ភាពប្រាកដប្រជា ភាពសន្សំសំចៃនិងប្រសិទ្ធភាពខ្ពស់។ ៤ ឆ្នាំកន្លងមក យើងបានរួមគ្នាធ្វើជាសាក្សីនៃព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដូចជាខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតប្រទេសចិនថ្មី និងខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិនជាដើម បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ យកឈ្នះលើយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ និងការកសាងដោយគ្រប់ជ្រុងជ្រោយនូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ។ សមាជិកសភាប្រឹក្សានយោបាយបានរួបរួមគ្នាកាន់តែស្អិតល្មួតនៅជុំវិញមជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅរកការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ ដោយជោគជ័យ!
សូមបញ្ជាក់ថា អង្គទូតបរទេសប្រចាំនៅចិនក៏បានចូលរួមពិធីបិទសម័យប្រជុំតាមការអញ្ជើញផងដែរ៕