ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា Beijing2022 ៖ តម្កល់ទុកអត្តពលិកជាស្នូល ជំរុញការផ្តល់ភាពងាយស្រួលដល់ជនពិការឱ្យកាន់តែល្អ

2022-03-11 15:00:07 |ប្រភព:CRI

   ថ្ងៃទី ១០ ខែ​មីនា  ​​មជ្ឈមណ្ឌល​ប្រព័ន្ធ​សារព័ត៌មាន​សំខាន់​​​នៃ​ការប្រកួត​កីឡា​ប៉ារ៉ា​ឡាំពិក​រដូវ​រងា​ក្រុងប៉េកាំងឆ្នាំ​ ២០២២ បាន​ធ្វើ​សន្និសីទ​កាសែត​ ​អ្នកនាំពាក្យ​បាន​ធ្វើ​​បទ​ឧទ្ទេសនាម​អំពី​ការប្រកួត​ប៉ារ៉ាឡាំពិក​​Beijing2022 ជាមួយ​អ្នកកាសែតជាតិនិងអន្តរជាតិ​។

  អ្នកនាំពាក្យ​រូបនេះ​បាន​ថ្លែងថា ​​គណៈកម្មាធិការ​រៀបចំ​ការប្រកួតកីឡា​Beijing2022 ​បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​ “ការតម្កល់​ទុក​អត្តពលិក​ជា​ស្នូល​”  ។ ​ ភូមិ​ប៉ារ៉ាឡាំពិក​រដូវរងា​ត្រូវបានសម្គាល់​ថា​ជា​ “ផ្ទះ​ដ៏​មានភាព​កក់ក្តៅ​”  របស់​អត្តពលិក​ដែល​​បាន​ផ្តល់​សេវា​ ២៤ ម៉ោង​លើ​  ២៤ ម៉ោង​​ដល់​បុគ្គល​ទាំងអស់​ក្នុង​ភូមិ​កីឡា​​ទាំង​អត្តពលិក​និង​មន្ត្រី​ប្រតិភូ​ ។ ​ឥឡូវ​ការប្រកួត​កីឡា​​ជិត​ឈាន​ដល់​ទីបញ្ចប់​ហើយ​  ​​ ​​ភូមិ​​ប៉ារ៉ាឡាំពិក​​កំពុង​ត្រៀម​ការងារ​​ជូន​ដំណើរ​អត្តពលិក​​​​ជាបណ្តើៗ។

  អ្នកនាំពាក្យ​រូប​​នេះ​ក៏បាន​ថ្លែង​ទៀត​​ថា​  ដើម្បី​​បង្កើន​ការស្វែងយល់​​របស់​សាធារណជន​ចំពោះ​ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ​Beijing2022 ​  ​ ​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​​បាន​ប្រើ​វិធីផ្សព្វផ្សាយ​ជាច្រើន​  ដូចជា​ ធ្វើការ​ផ្សាយបន្តផ្ទាល់​ការប្រកួត​ប៉ារ៉ាឡាំពិក​រដូវរងា​តាម​ទម្រង់រូបភាព​4K ជាលើកទីមួយ​  ​បង្ហោះ​​វីដេអូ​ឃ្លីប​អំពី​ចំណេះដឹងទូទៅ​នៃ​ការប្រកួត​ប៉ារ៉ាឡាំពិក​រដូវរងា   ​​ផ្តល់ភាពងាយស្រួល​​ដល់​ឥស្សរជន​ពិការភ្នែក​ពេល​​ចុះឈ្មោះចូល​គេហទំព័រ​នៃ​​ការប្រកួត​ប៉ារ៉ាឡាំពិក​រដូវរងា​ជាដើម ៕​​