លោក Xi Jinpingប្រធានរដ្ឋ​ចិនបាន​អញ្ជើញ​ចូលរួម​ពិធីបិទបញ្ចប់​ការប្រកួត​កីឡាអូឡាំពិក​ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២

2022-03-14 16:45:34 |ប្រភព:CRI

  យប់ថ្ងៃទី ១៣ ខែមីនា ​ពិធីបិទបញ្ចប់​ការប្រកួត​កីឡាអូឡាំពិក​ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ បាន​បើកធ្វើ​នៅកីឡដ្ឋ​ជាតិ​ចិន​នៅ​ក្រុង​ប៉េកាំង​រដ្ឋ​ធានីចិនក្រោម​វត្តមាន​របស់​​​លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​ ប្រធានរដ្ឋ​ចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន​និងលោកParsons ប្រធាននៃគណៈកម្មាធិការប៉ារ៉ាឡាំពិករដូវរងាអន្តរជាតិ ។ ​​