ផ្លូវ​ដែក​ចិន​-​ឡាវ​ដែល​ដាក់​ឱ្យ​​ដំណើរ​ការអស់រយៈពេល​១០០ថ្ងៃ​ មាន​ទំហំ​ដឹក​ជញ្ជូនលើស​ពី​១លាន​២សែន​តោន​ និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ឡាវ​

2022-03-14 16:46:46 |ប្រភព:CRI

  ថ្ងៃ​ទី​១២​ខែ​មីនា​​ ផ្លូវ​ដែក​ចិន​​-​ឡាវ​ដែល​តភ្ជាប់​ក្រុងគុន​មីង​ខេត្ត​យូន​ណាន​ប្រទេស​ចិន​ជាមួយ​និង​ក្រុង​វៀងចន្ទន៍ប្រទេស​ឡាវ​ បាន​ដំណើរ​ការគ្រប់​100ថ្ងៃ​ហើយ​​។ ទិន្នន័យ​ថ្មី​បំផុត​បាន​បង្ហាញ​ថា​ ចាប់​តាំង​ពី​ផ្លូវ​ដែក​ចិ​ន-ឡាវ​ដាក់​ឱ្យ​ដំណើរការ​​មក​ ទំហំ​ដឹក​ជញ្ជូន​ ​បាន​លើសពី​១លាន​២សែន​តោន​​ ទំ​ហំ​ដឹក​ជញ្ជូនទំ​និញ​ឆ្លង​ដែន​បាន​លើស​ពី​២សែន​៨​ម៉ឺន​តោន​ ចំនួនដឹក​ភ្ញៀវ​បាន​លើស​ពី​១លាន​៨​សែន​នាក់​ ព្រម​ទាំង​បាន​ក្លាយ​ជា​ជម្រើស​ដំបូង​សម្រាប់ការ​ធ្វើ​ដំណើរប្រកបដោយ​សុវត្ថិភាព​ បៃតង​ ប្រសិទ្ធភាព​និងឆាប់​រហ័ស​របស់​ប្រជាពលរដ្ឋ​ទៀត​ផង​។

  ​ផ្លូវ​ដែក​ចិន​​-​​ឡាវ​ក្រៅ​ពីបាន​​ផ្តល់ភាព​ងាយស្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​  ​ធ្វើឱ្យការធ្វើដំណើរកាន់​តែមានសុវត្ថិភាព វាក៏​បាន​ធ្វើ​ជា​សាក្សី​នូវ​ការ​ចាប់​បដិសទ្ធិ​​នៃ​អ្នក​បើ​កបររថភ្លើង​លើក​ដំបូង​របស់​ប្រទេស​ឡាវ​ផង​ដែរ។ ក្នុង​ដំណើរកសាង​ផ្លូវ​ដែក​ ប្រទេស​ចិន​បានបើក​វគ្គ​​បណ្តុះ​បណ្តាល​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​បុគ្គលិកការងារ​ដែល​មានសញ្ជាតិ​ឡាវ​ បាន​បណ្តុះ​បណ្តាល​ធនធាន​មនុស្សផ្នែក​​ផ្លូវ​ដែក​ក្នុង​នោះ​​រួម​មាន​អ្នក​បើក​បរ​រថភ្លើង​ដំបូង​របស់​ប្រទេស​ឡាវ​៕