លោក លៀវ ឈីងហ្វឹង ប្រធានក្រុមហ៊ុន iFLYTEKផ្តល់យោបល់ថា បង្កើន​វិនិយោគ​ដើម​ទុនដល់ការស្រាវជ្រាវ”មនុស្សយន្តកំដរ"

2022-03-14 17:23:27 |ប្រភព:វេបសាយជប្រជាជន

  ក្នុងកំឡុងពេលមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ លោក លៀវ ឈីងហ្វឹង អ្នកតំណាង និងជាប្រធានក្រុមហ៊ុន iFLYTEK បានផ្តល់យោបល់ថា គួរប្រើប្រាស់បច្ចេកវិទ្យាដោះស្រាយបញ្ហះចាស់ជរារបស់ប្រជាជន ។

  លោកបានរៀបរាប់ថា “គួរបង្កើនការ​វិនិយោគ​លើការស្រាវជ្រាវមនុស្សយន្ត គាំទ្របច្ចេកវិទ្យាអំពីការចាប់អារម្មណ៍ច្រើនបែប ការគណនាចំណាប់អារម្មណ៍ ការសន្ទនាដោយសកម្ម  រូបភាពនិម្មិតជាដើម និងផលិតផលមនុស្សយន្តកំដរ ដើម្បីឱ្យមនុស្សយន្តដើរចូលក្នុងគ្រួសារនីមួយៗ ដើម្បីជួយមនុស្សចាស់ដោះស្រាយបញ្ហាការសម្រួលដល់ការរស់នៅរបស់មនុស្សចាស់ ការកំដរខាងអារម្មណ៍មនុស្ស និងការគ្រប់គ្រងសុខភាពជាដើម ។

  ឆ្នាំនេះ ក្រុមហ៊ុន iFLYTEKបានចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ”គម្រោងខួរក្បាលដ៏អស្ចារ្យiFLYTEK” ដើម្បីធ្វើឱ្យAIមានចំណេះដឹង ចេះសិក្សា និងឱ្យមនុស្សយន្តដើរចូលក្នុងគ្រួសារនីមួយៗ ។ លោកយល់ឃើញថា ពេលអនាគត មនុស្សយន្តអមនឹងទទួលប្រជាប្រិយភាពដូចជារថយន្ត ។

  ប្រភព៖វេបសាយជប្រជាជន

  អ្នកបកប្រែ៖刘蓉