ប្រទេសកម្ពុជាចាប់ផ្តើមសកម្មភាពពិសេសស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មល្បែងតាមបណ្តាញអ៊ីនធើណែត

2022-03-14 17:24:39 |ប្រភព:China news

  ដោយសារឧក្រិដ្ឋកម្មល្បែងតាមបណ្តាញអ៊ីនធើណែតកើតមានកាន់តែច្រើន ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាចាប់ផ្តើម​សកម្មភាព​ពិសេសស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មល្បែងតាមបណ្តាញអ៊ីនធើណែតនៅក្រុងព្រះសីហនុ ដើម្បីថែរក្សាសន្តិសុខសង្គម និងសុវត្ថិភាពសាធារណៈ ។

  គណៈកម្មការល្បែងពាណិជ្ជកម្មនឹងមានវត្តមាននៅក្រុងព្រះសីហនុ ដើម្បីត្រួតពិនិត្យកាស៊ីណូក្នុងតំបន់នោះ ។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជាតិ​កម្ពុជានិងស្ថានប័នអនុវត្ត​ន៏​ច្បាប់នឹងពង្រឹងការគ្រប់គ្រងចំពោះទីកន្លែដែលធ្វើអាជីវកម្មជនបរទេស និងតំបន់ជនជាតិបរទេសរស់នៅ ដើម្បីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការបង្ខំមនុស្សធ្វើការ។

  នគរបាលប្រទេសកម្ពុជានឹងល្បាតលើផ្លូវ រកស្វែងអាវុធ គ្រឿងផ្ទុះ និងគ្រឿងញៀន ហើយនឹងផាកពិន័យចំពោះការប្រើប្រាស់ស្លាកលេខរថយន្តនគរបាល ឬយោធាជាដើម ។

  នៅក្រុងព្រះសីហនុ បញ្ហះជនបរទេស​ប្រើ​កាំភ្លើង​ខុសច្បាប់ត្រូវបានយកចិត្តទុកដាក់ នគរបាលជាតិកម្ពុជាបានបញ្ជាក់ថា នឹងស៊ើបអង្កេត​ប្រភពចែកចាយអាវុធដោយ​ហ្មត់ចត់ ។

  ប្រភព៖China news

  អ្នកបកប្រែ៖刘蓉