ទិន្នន័យថ្មីបំផុតដែលប្រកាសដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី១៤ខែមីនាបានបង្ហាញថា ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ ទំហំទុនវិនិយោគពីបរទេសនៅប្រទេសចិនមានចំនួន២៤៣.៧ប៊ីលានយាន់ប្រាក់ចិន បានកើនឡើង ៣៧.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។
មើលតាមប្រភេទមុខរបរ ទំហំវិនិយោគជាក់ស្តែងផ្នែកសេវាកម្មត្រូវជា១៧៥.៧ប៊ីលានយាន់ប្រាក់ចិន បានកើនឡើង ២៤%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។ ទំហំវិនិយោគជាក់ស្តែងផ្នែកឧស្សាហកម្មបច្ចេកទេសទំនើបបានកើនឡើង ៧៣.៨% ដែលក្នុងនោះ ផលិតកម្មបច្ចេកទេសទំនើបបានកើនឡើង ៦៩.២% សេវាកម្មបច្ចេកទេសទំនើបបានកើនឡើង ៧៤.៩% ។
បើមើលតាមប្រភពភូមិសាស្រ្ត ការវិនិយោគជាក់ស្តែងពីប្រទេសតាមបណ្តោយ”ខ្សែក្រវាត់និងផ្លូវ”និងអាស៊ានបានកើនឡើង ២៧.៨%និង២៥.៥%ដោយឡែកពីគ្នា។